សេដ្ឋកិច្ច
រយៈពេល ៩ ខែ ឡាវ មានទេសចរបរទេសមកកម្សាន្តជាង ២.៤ លាននាក់ កើន ២៨៥ ភាគរយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៍ និងទេសចរណ៍ឡាវលោកស្រី សួនសុវណ្ណ វិយាកេត បាននិយាយថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ប្រទេសឡាវទទួលបានលំហូរភ្ញៀវទេសចរបរទេសជាង ២.៤ លាននាក់ ពោលគឺកើនឡើងប្រមាណ ២៨៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លោកស្រីបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង ២.៤ លាននាក់នេះ បណ្តាប្រទេសអាស៊ានបានចូលរួមចំណែកជាង ១.៦ លាននាក់ ខណៈផ្សេងទៀតមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងសហរដ្ឋអាមេរិក ។
កំណើនទេសចរនេះ ត្រូវបានគេសន្មត់ថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ ជាពិសេសផ្លូវដែក ឡាវ-ចិន ដែលបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម ខណៈនៅបំណាច់ឆ្នាំ ២០២៣ នេះ ឡាវរំពឹងនឹងមានភ្ញៀវទេសចរបរទេសកើនឡើងពីជាង ២ លាននាក់ ដល់ជាង ៣ លាននាក់ ។

ដោយឡែកសម្រាប់ឆ្នាំ ២០២៤ ឡាវកំណត់គោលដៅទេសចរប្រមាណ ៤.៦ លាននាក់ដើម្បីបង្កើនប្រាក់ចំណូល ៧១២ លានដុល្លារពីវិស័យទេសចរណ៍ ។
ជាចុងក្រោយលោកស្រីបញ្ចាក់ថា ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសនេះ រដ្ឋាភិបាលបានលើកទឹកចិត្តដល់ភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសឡាវ ដោយគិតគូរពីទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងកសិកម្ម ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ជាពិសេសធ្វើយ៉ាងណាឲ្យមាននិរន្តរភាពតាមរយៈការចូលរួមពីប្រជាជនទាំងអស់គ្នា និងសង្គមទាំងមូល ដោយផ្តោតលើការស្តារវិស័យទេសចរណ៍ឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


