សេដ្ឋកិច្ច
កសិករឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ ប្រមូលផលរំដេង បានជាង ៩០០ តោន ក្នុង ១ឆ្នាំ
កសិករឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រមូលផលរំដេង បានជាង ៩០០ តោន ក្នុង ១ឆ្នាំ ដោយលក់ចេញក្នុងមួយថ្ងៃៗ មិនក្រោម ៣ តោន ដោយមានឈ្មួញចុះទិញដល់ចម្ការតែម្តង។ រំដេងមានទីផ្សារងាយលក់ ធ្វើឱ្យកសិករសប្បាយរីករាយ និងពង្រីកផ្ទៃដីដាំរាល់ឆ្នាំ ដោយមានបច្ចេកទេសដាំច្បាស់លាស់។

លោក ឡុក វណ្ណា អាយុ ៦១ ឆ្នាំ រស់នៅភូមិទួលព្នៅ បានឱ្យដឹងថា កសិករពិតរស់នឹងរបរកសិកម្ម ឆ្លងតាមបទពិសោធន៍ជាក់ស្តែងដាំរំដេងរយៈពេលជិត ៣០ឆ្នាំ ពីដើម កសិករដាំតាមលក្ខណៈធម្មជាតិប្រើពេល ២ ឆ្នាំ ទើបប្រមូលផល តែបច្ចុប្បន្នប្រើពេលតែ ១ឆ្នាំទេ កសិករចាប់ប្រមូលផលហើយ ដោយកសិករមានបច្ចេកទេសក្នុងការដាំដុះបំពាក់ដោយទុយោសាចទឹកនៅទីចម្ការតែម្តង។ ការប្រមូលផលលើផ្ទៃដី ១ហិកតា បានពី ៣០ ទៅ ៤០ តោន ដីក្រហម និង ដីខ្មៅឱ្យផលល្អដូចគ្នា។

លោក ឡុក វណ្ណា បានឱ្យដឹងថា រំដេងត្រូវបានលក់ចេញរាល់ថ្ងៃ ខួបប្រាំង វស្សា ដែលក្នុង ១ថ្ងៃមិនក្រោម ៣តោននោះទេ ក្នុង ១គីឡូក្រាម តម្លៃ ២ពាន់រៀល ដោយមានការគាំទ្រពីប្រជាពលរដ្ឋនិយមយកទៅផ្សំធ្វើជាម្ហូប ធ្វើឱ្យសម្លមានក្លិនឈ្ងុយ ប្រកបដោយផាសុកភាព។ រំដេងមិនពិបាកលក់ទេ បើដាច់ស្តុប រំដេងឡើងថ្លៃអាចឈានដល់ តម្លៃពី ៣ពាន់ ទៅ ៤ពាន់រៀល។ សព្វថ្ងៃទីផ្សារភ្នំពេញធំបំផុត កសិករផលិតលក់ជូនរាល់ថ្ងៃ។

លោក ទ្រី ពៅ មេឃុំព្រះធាតុ បានឱ្យដឹងថា កសិកដាំរំដេងមាន ៥ ភូមិគឺ ភូមិទួលព្នៅ ភូមិទួលថ្កូវ ភូមិទួលសំបូរ ភូមិក្បាលទឹក និងភូមិភ្នំ លើផ្ទៃដី ៣០ ហិចតា ដោយកត្តាភូមិសាស្ត្រមានអំណោយផលល្អ ដង្ហើមទឹករាក់ កសិករអាចបុកអណ្តូងយកទឹកមកប្រើប្រាស់លើដំណាំគាត់បាន មាន ស្លឹកគ្រៃ និងរំដេងនេះតែម្តង។

នៅឆ្នាំ២០២៤ នេះ កសិករចាប់ប្រមូលផល ដែលឆ្នាំនេះ រំដេងឱ្យផលល្អជាងឆ្នាំទៅ ព្រោះកសិករបានរៀបចំប្រព័ន្ធទឹកស្រោចស្រពបានល្អ ផលកសិកម្មនេះ នាំឱ្យប្រជាកសិករមានជីវភាពប្រសើររៀងរាល់ឆ្នាំ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


