សេដ្ឋកិច្ច
ក្រុមហ៊ុន Toyota នឹងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជាក្នុងសប្ដាហ៍នេះ
ក្រុមហ៊ុនដំឡើងរថយន្ត Toyota របស់ជប៉ុន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទំហំទុនវិនិយោគជិត ៣៧ លានដុល្លារ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា នេះជាការវិនិយោគដ៍ល្អមានស្ថិរភាព ហើយនឹងជួយលើកតម្កើងសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុន Toyota បើទៅវិនិយោគប្រទេសណាហើយ គឺជាសញ្ញាប្រាប់ទៅអ្នកវិនិយោគបណ្ដាប្រទេសផ្សេងៗថា មិនឱ្យមានការព្រួយបារម្ភ ក្នុងការវិនិយោគក្នុងប្រទេសនោះ។

«ក្រុមហ៊ុន Toyota ដែលវិនិយោគនៅក្នុងប្រទេសយើងនេះ គឺជាឈ្នាន់មួយជួយជំរុញ នៃការទាក់ទាញ ការវិនិយោគបន្ថែមទៀត ខណៈសម្ដេចនាយករដ្ឋមន្ត្រីបន្តដើរទាក់ទាញវិនិយោគិនបរទេស»។ ឧកញ៉ា លឹម ហេង បន្ថែម។
បើតាម លោកឧកញ៉ា លឹម ហេង ការដំឡើងរោងចក្រនៅក្នុងស្រុក ធ្វើឱ្យតម្លៃរថយន្តធូរជាងការនាំចូល ហើយក៏អាចឱ្យកម្ពុជាក្លាយជាទីផ្សារមួយចែកចាយរថយន្តទៅក្នុងទីផ្សារអាស៊ានផងដែរដែលមានរហូតដល់ ៦០០ លាននាក់។

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ នាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


