សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញអង្ករកម្ពុជានឹងចូលរួមពិព័រណ៍ម្ហូបអារហារជាលើកដំបូងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) នឹងដឹកនាំក្រុមហ៊ុននាំចេញឈានមុខគេចំនួន៤ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជានៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនាចុងខែឧសភានេះ ក្នុងគោលបំណងពង្រីកការនាំចេញអង្ករទៅកាន់ប្លុកអារ៉ាប់មួយនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CRF នៅថ្ងៃទី១៧នេះ ការតាំងពិព័រណ៍ The Saudi Food Show នឹងប្រព្រឹត្តិឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុនក្នុងស្រុកចំនួន៤ដែលនឹងចូលរួមមានក្រុមហ៊ុន KAMPONG THOM RICE MILL LIMITED; KHMER FOODS GROUP CO., LTD ; PRIMALIS CORPERATION, LTD., និង SINGATURE OF ASIA CO., LTD។
CRF បានគូសបញ្ជាក់ថាសម្រាប់ការចូលរួមរបស់ក្រុមហ៊ុនទាំង៤ខាងលើនេះគឺតាមរយៈថវិការបដិភាគាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ។ ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ។

ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីធំខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាជាង ១ ០០០ ក្រុមហ៊ុន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០០ ០០០ ម៉ាកផលិតផលចំណីអាហារ។ នេះបើតាម CRF។
CRF បានលើកឡើងថា៖«ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Show នេះគឺ អនុវត្តន៍តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ជាពិសេសប្រទេស Saudi Arabia បានកើនឡើងពី ១១៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៤៧១ តោននៅឆ្នាំ២០២៣»។
សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងនៅអាគារ HALL 4 លេខទីតាំង Stand #A4-A2 នៃអាគារ Riyadh Exhibition & Convention Center ទីក្រុង Riyadh ប្រទេស Saudi Arabia ។
យោងតាមរបាយការណ៍របស់CRF បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


