សេដ្ឋកិច្ច
សហព័ន្ធឧស្សាហកម្មថៃ៖ ថៃអាចទាញយកប្រយោជន៍ពីការតម្លើងពន្ធលើមុខទំនិញចិនរបស់អាមេរិក
សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសចិន អាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្ម និងជំរុញការនាំចេញផលិតផលមួយចំនួនរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ណេស្សិន ថៃឡេនដ៍។

ប្រធាន FTI លោក Kriengkrai Thiennukul បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសថៃ អាចទទួលបានអត្ថប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្ម នៅពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលខ្ពស់លើទំនិញពីប្រទេសចិន។ ស្ថានភាពនេះ អាចជំរុញឱ្យមានការស្វែងរកផលិតផលជំនួស ដែលអាចជាអត្ថប្រយោជន៍សម្រាប់ថៃ»។
លោកបានគូសបញ្ជាក់ថា៖ «ឧទាហរណ៍ ថៃគឺជាប្រទេសនាំចេញម៉ាស៊ីនត្រជាក់ធំជាងគេទី២របស់ពិភពលោក ដោយឈរនៅពីក្រោយចិន។ ក្នុងសេណារីយ៉ូថ្មីនេះ អាចនឹងមានការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់ដែលផលិតនៅប្រទេសថៃ»។
កាលពីមុន សហរដ្ឋអាមេរិកបានដំឡើងពន្ធលើម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសចិន ដែលបណ្តាលឱ្យមានកំណើនតម្រូវការម៉ាស៊ីនត្រជាក់ពីប្រទេសថៃ។ លោក Kriengkrai បានបន្តថា ហេតុដូច្នេះហើយ យើងក៏មានការត្រួតពិនិត្យជាបន្តទៅទៀត ថាតើសង្គ្រាមពាណិជ្ជកម្មនេះ នឹងនាំឱ្យមានការដំឡើងពន្ធបន្ថែមលើទំនិញផ្សេងៗទៀតពីប្រទេសចិន ក្រៅតែពីលើពីវិស័យរថយន្តឬអត់។ ប្រសិនបើមានពន្ធបន្ថែមលើមុខទំនិញចិនផ្សេងៗទៀត ផលិតផលរបស់ថៃដែលអាចប្រើជំនួសបាន ក៏អាចនឹងរងផលវិជ្ជមានផងដែរ។

ទោះយ៉ាងណាក៏ដោយ លោក Kriengkrai ក៏បានគូសពីកង្វល់នៃផលប៉ះពាល់ផងដែរ។ លោកថ្លែងថា វិធានការរបស់សហរដ្ឋអាមេរិក អាចមានផលប៉ះពាល់លើវិស័យឧស្សាហកម្មថៃមួយចំនួន ពោលគឺឧស្សាហកម្មដែលមានខ្សែសង្វាក់ផ្គត់ផ្គង់នាំចេញសមាសភាគទៅប្រទេសចិន។
វិស័យដែលនឹងរងផលប៉ះពាល់យ៉ាងច្បាស់ជាងគេនោះគឺឧស្សាហកម្មរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសចិន។ យ៉ាងណាមិញ ប្រទេសថៃមិនបានចូលរួមដោយផ្ទាល់ក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ឧស្សាហកម្ម EV របស់ប្រទេសចិននោះទេ។ ទោះយ៉ាងណាក៏ដោយ លោក Kriengkrai និយាយថា ពេលនិយាយអំពីម៉ាស៊ីនចំហេះខាងក្នុង (ICE) ប្រទេសថៃមានចំណែកមួយចំនួនក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ប្រភេទនេះ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានកំណត់ថា ទាំងរថយន្ត EV និង ICE ដែលផលិតនៅក្នុងប្រទេសចិន នឹងត្រូវទទួលរងការដំឡើងពន្ធពី ២៥ ភាគរយទៅ ១០០ ភាគរយ។ ក្រៅពីនេះ ទំនិញមួយចំនួនត្រូវបានតម្លើងពន្ធដល់ ២៥ ភាគរយ ដូចជា ដែកនិងអាលុយមីញ៉ូម ម៉ាសបិតមុខ ថ្មអាគុយ ស្រោមដៃវេជ្ជសាស្រ្ត និងរ៉ែសំខាន់ៗផ្សេងៗទៀត ខណៈផលិតផលដូចជា បន្ទះឈីប បន្ទះសូឡា សឺរ៉ាំងម្ជុល ត្រូវបានដម្លើងពន្ធ ៥០ ភាគរយ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


