សេដ្ឋកិច្ច
Toyota ផ្អាកលក់ឡានមួយចំនួន ខណៈរឿងអាស្រូវសុវត្ថិភាពរថយន្តរបស់ជប៉ុនកាន់តែរីកធំ
ក្រុមហ៊ុនរថយន្ត Toyota Motor និង Mazda បានបញ្ឈប់ការលក់ចេញរថយន្តរបស់ខ្លួនមួយចំនួន ក្រោយក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានរកឃើញពីភាពមិនប្រក្រតីក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់ម៉ូដែលរថយន្តមួយចំនួន ដោយធ្វើឱ្យរឿងអាស្រូវពាក់ព័ន្ធនឹងសុវត្ថិភាពរថយន្តកាន់តែរីកធំឡើងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។

ក្រសួងបាននិយាយថា ភាពមិនប្រក្រតីនេះក៏ត្រូវបានរកឃើញនៅក្នុងពាក្យស្នើសុំរបស់ក្រុមហ៊ុន Honda ក្រុមហ៊ុន Suzuki និងក្រុមហ៊ុន Yamaha Motor ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តទាំងអស់ ត្រូវបានរកឃើញថា បានបញ្ជូលទិន្នន័យតេស្តសុវត្ថិភាពមិនត្រឹមត្រូវ ឬក្លែងបន្លំទិន្នន័យ ទៅក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់យានយន្តរបស់ពួកគេ។
ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Yamaha ផ្អាកការនាំចេញរថយន្តមួយចំនួន។
ការទម្លាយការណ៍ចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងដឹកជញ្ជូនជប៉ុន កាលពីខែមករា បានស្នើសុំក្រុមហ៊ុនផលិតរថយន្តនានា បើកការស៊ើបអង្កេតលើការស្នើសុំវិញ្ញាបនប័ត្រ បន្ទាប់ពីរឿងអាស្រូវទិន្នន័យតេស្តសុវត្ថិភាពរថយន្តរបស់ Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ផ្ទុះឡើងកាលពីចុងឆ្នាំមុន។
ការវិវត្តន៍កាលពីថ្ងៃចន្ទនេះ ក៏ទំនងជាបង្កើនការយកចិត្តទុកដាក់លើកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន Toyota នៅចុងខែនេះផងដែរ ដោយក្រុមហ៊ុនផ្តល់ប្រឹក្សាប្រូកស៊ីដ៏មានឥទ្ធិពល Institutional Shareholder Services និង Glass Lewis បានផ្តល់អនុសាសន៍ឱ្យម្ចាស់ភាគហ៊ុន បោះឆ្នោតប្រឆាំងនឹងការជ្រើសរើសលោក Akio Toyoda ឱ្យបន្តធ្វើជាប្រធានក្រុមហ៊ុនឡើងវិញ។

លោក Toyoda បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ក្នុងនាមជាអ្នកទទួលខុសត្រូវនៃក្រុមហ៊ុន Toyota Group ខ្ញុំចង់សុំទោសដោយស្មោះចំពោះអតិថិជនរបស់យើង អ្នកគាំទ្ររថយន្ត និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់រឿងនេះ» ។ លោកបានបន្តថា រថយន្តទាំងនោះមិនបានឆ្លងកាត់ការពិនិត្យត្រឹមត្រូវ មុនពេលដាក់លក់នោះទេ។
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ននូវការនាំចេញ និងលក់រថយន្តចំនួនចំនួន៣ម៉ូដែល ផលិតនៅក្នុងប្រទេសជប៉ុន ដែលរួមមាន Corolla Fielder, Corolla Axio, និង Yaris Cross។
ចំណែកឯក្រុមហ៊ុន Mazda បានផ្អាកការលក់រថយន្តស្ព័រ Roadster RF និងរថយន្ត Mazda2 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបានរកឃើញថា កម្មកររបស់ក្រុមហ៊ុនបានកែប្រែលទ្ធផលតេស្តកម្មវិធីគ្រប់គ្រងម៉ាស៊ីន។ ក្រៅពីនេះ ក្រុមហ៊ុន Yamaha ក៏បាននិយាយថា ខ្លួនបានបញ្ឈប់ការលក់ម៉ូតូស្ព័រមួយប្រភេទផងដែរ។
គួរគូសបញ្ជាក់ថា រឿងអាស្រូវនៅក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងបង្ហាញពីចំណុចតឹងទ្រូងសម្រាប់រដ្ឋាភិបាលជប៉ុន ដែលបានទទួលការសរសើរពីវិនិយោគិន និងនាយកប្រតិបត្តិផ្សេងៗ សម្រាប់កំណែទម្រង់សាជីវកម្មរបស់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshimasa Hayashi បានហៅកំហុសនោះ ថាជារឿង «គួរឲ្យសោកស្ដាយ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


