សេដ្ឋកិច្ច
វៀតណាមរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅដាណាំង ផ្ដល់ឱកាសឱ្យក្រុមហ៊ុនកម្ពុជាចូលរួម
គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ប្រទេសវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអន្តរជាតិ ទីក្រុងដាណាំង ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២-៧ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ដាណាំង ប្រទេសវៀតណាម។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ រៀបចំឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវិនិយោគ រវាងសហគ្រាសក្នុងស្រុក ជាមួយអន្តរជាតិក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។
បើតាមក្រសួងពាណិជ្ជកម្ម ជុំវិញការចូលរួមព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំពិព័រណ៍នឹងផ្តល់ស្តង់ជូនក្រសួងពាណិជ្ជកម្មកម្ពុជាចំនួន២ ដោយឥតគិតថ្លៃ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៣,៥៥ ពាន់លានដុល្លារ កើនឡើង២៤ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ១,៨៨ ពាន់លានដុល្លា កើនឡើង ៤២.៦ ភាគរយ ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកឯការនាំចូលទំនិញរៀតណាមមកកម្ពុជា សម្រេចបានទឹកប្រាក់ ១,៦៧ ពាន់លានដុល្លារ កើន ៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ