សេដ្ឋកិច្ច
៥ ខែដើមឆ្នាំ តម្លៃនាំចេញកាហ្វេវៀតណាមកើនឡើងជាង ៤០ ភាគរយ តែបរិមាណថយចុះ
ស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញថា ការនាំចេញកាហ្វេរបស់ប្រទេសក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ រំពឹងថានឹងកើនឡើងដល់ ២,៩ ប៊ីលានដុល្លារអាមេរិក ដោយតម្លៃនេះកើនឡើងរហូតដល់ ៤៣,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ បរិមាណនាំចេញសរុប បានធ្លាក់ចុះ ៣,៩ ភាគរយ ត្រឹម ៨៣៣ ០០០ តោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Vietnam News។

ភាពផ្ទុយគ្នានេះ កើតឡើងដោយសារតែកំណើននៃតម្លៃនាំចេញរបស់កាហ្វេក្នុងមួយតោនៗ។ តម្លៃនាំចេញកាហ្វេជាមធ្យម ៤ ២០៨ ដុល្លារ/តោន ក្នុងខែឧសភា ពោលគឺ ១១,៧ ភាគរយខ្ពស់ជាងខែមេសា និង ៦៣,៦ ភាគរយខ្ពស់ជាងខែឧសភា ឆ្នាំមុន។ គិតជាតម្លៃជាមធ្យម គឺ ២ ៤២៨ ដុល្លារ/តោន ចាប់ពីខែមករា ដល់ខែឧសភា កើនឡើង ៤៩,៩ ភាគ បើធៀបនឹងរយៈពេល៥ខែដូចគ្នា។
ទោះបីជាមានកំណើនតម្លៃនាំចេញគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏ឧស្សាហកម្មកាហ្វេរបស់វៀតណាមកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃទិន្នផលសម្រាប់ការនាំចេញ ដោយសារតែកំដៅ និងគ្រោះរាំងស្ងួតអូសបន្លាយ។ ចាប់តាំងពីដើមរដូវ ដាំដុះក្នុងខែតុលា ឆ្នាំ ២០២៣ មក វៀតណាមបាននាំចេញកាហ្វេជាង ១,២ លានតោន ដែលនេះនបង្ហាញពីកម្រិតស្តុកកាហ្វេទាប ខណៈតម្លៃនៅតែមានកម្រិតខ្ពស់។
សមាគមកាហ្វេវៀតណាម (Vicofa) បានព្យាករថា ការនាំចេញកាហ្វេរបស់វៀតណាម អាចនឹងធ្លាក់ចុះ ២០ ភាគរយក្នុងរដូវដាំដុះឆ្នាំ ២០២៣-២០២៤ មកនៅត្រឹមជាង ១,៣ លានតោន។

យោងតាមក្រុមហ៊ុនរៀបចំទីផ្សារជួញដូរទំនិញវៀតណាម Mercantile Exchange of Việt Nam ការព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលសម្រាប់ប្រទេសនាំចេញកាហ្វេធំៗ រួមទាំងប្រេស៊ីល និងវៀតណាម នឹងបន្តជំរុញតម្លៃកាហ្វេ។ Vicofa រំពឹងថាតម្លៃកាហ្វេនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅខែមិថុនា។
យ៉ាងណាក៏ដោយ ក្រសួងកសិកម្មវៀតណាម បានជំរុញកសិករកុំបង្កើនការដាំកាហ្វេ ដោយមិនអនុវត្តតាមគម្រោង។
គួរគូសបញ្ជាក់ថា កាហ្វេគឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំង៧ ដែលស្ថិតនៅក្នុងបញ្ជីនៃបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់អឺរ៉ុបដែលនឹងចូលជាធរមាននៅចុងឆ្នាំនេះ។ នៅក្រោមច្បាប់ថ្មី ប្រសិនបើក្រុមហ៊ុនណាមួយ មិនអាចបញ្ជាក់ថា កាហ្វេរបស់ខ្លួនគ្មានការជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្រោយថ្ងៃ ៣១ ធ្នូ ទេនោះ ពួកគេនឹងមិនទទួលបានការអនុញ្ញាតឱ្យនាំចូលទៅសហភាពអឺរ៉ុបឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


