ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ រិះគន់ និងគំរាមពហិការក្រុមហ៊ុន Apple ជុំវិញវិដេអូពាណិញ្ជកម្មបង្ហាញប្រទេសថៃដូចសម័យចាស់
ប្រជាជនថៃនាំគ្នារិះគន់ និងគំរាមធ្វើពហិការក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក៏ដូចជាបោះចោលទូរស័ព្ទម៉ាក iPhone របស់ពួកគេ ហើយប្ដូរទៅប្រើផលិតផលរបស់ក្រុមហ៊ុន Samsung វិញ ជុំវិញវិដេអូពាណិជ្ជកម្មចុងក្រោយរបស់ Apple ដែលបង្ហាញប្រទេសថៃដូចនៅសម័យរាប់សិបឆ្នាំមុន។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ The Thaiger វិដេអូពាណិជ្ជកម្មរបស់ Apple បង្កការរិះគន់ទាំងប្រជាជនធម្មតា ក៏ដូចជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមក្នុងស្រុកថៃធំៗ តួយ៉ាងដូចជាគ្រូបង្រៀនភាសាអង់គ្លេស លោក David William ដែលមានអ្នកគាំទ្រលើបណ្ដាញសង្គម Facebook ចំនួន ១,៦ លាន និង TikTok ចំនួន ៣ លាន។
វិដេអូរិះគន់របស់លោក William លើពាណិជ្ជកម្មរបស់ Apple ដែលមានចំណងជើងថា «The Underdogs: OOO (Out Of Office) | Apple at Work» បានទាញអ្នកចូលមើលច្រើនជាង ១៧ លានដង និងការបញ្ចេញមតិរាប់ម៉ឺន ដែលយល់ស្របស្រដៀងនឹងលោក ក៏ដូចជាបង្ហាញការគាំទ្រលើផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។

ទាំងលោក William និងអ្នកប្រើអ៊ិនធឺណិតថៃជាច្រើន ខឹងនឹងរបៀបដែលក្រុមហ៊ុន Apple បង្ហាញផ្សព្វផ្សាយអំពីប្រទេសថៃ។ ថ្វីត្បិតតែពាណិជ្ជកម្មនោះថតនៅប្រទេសថៃ និងបង្ហាញអំពីអត្តសញ្ញាណថៃដូចជាអាហារ សម្លៀកបំពាក់ និងការដឹកជញ្ជូនសាធារណៈក៏ដោយ ក៏ពណ៌បែបហួសសម័យរបស់វិដេអូពាណិញ្ជកម្ម បង្ហាញថាថៃជាប្រទេសក្រីក្រដែរ។
ក្នុងពាណិជ្ជកម្ម ដែលមានរយៈពេលពេល 9 នាទី និង ៥៧ វិនាទី ក្រុមហ៊ុន Apple បាននិយាយអំពីក្រុម «Underdogs» ដែលធ្វើដំណើរជំនួញទៅថៃដើម្បីស្វែងរករោងចក្រវេចខ្ចប់ថ្មី។ ពាណិជ្ជកម្មដដែល មានភ្ជាប់ជាមួយនឹងផលិតផលរបស់ Apple រួមមាន Mac, iPhone, iPad និង Apple Vision Pro ខណៈបង្ហាញពីមុខងារផ្សេងៗរួមទាំងការដោះស្រាយឧបសគ្គភាសា ដូចជាការបកប្រែថៃ-អង់គ្លេសជាដើម។

ប៉ុន្តែអ្នកប្រើអ៊ិនធឺណិតថៃ បានរិះគន់ថា ការកែសម្រួលពណ៌ សំលៀកបំពាក់ គ្រឿងប្រើប្រាស់ និងយានជំនិះ ដែលមានក្នុងពាណិជ្ជកម្ម សុទ្ធតែបង្កើតរូបភាពដែលហួសសម័យ និងដើរថយក្រោយ។ The Thaiger ផ្សាយថា សូម្បីតែព្រលានយន្តហោះ ឡានក្រុង តាក់ស៊ី និងសណ្ឋាគារ ក៏មើលទៅបុរាណដែរ។
ប្រជាជនថៃថា ក្រុមហ៊ុន Apple ធ្វើដូច្នេះដើម្បីឱ្យប្រទេសថៃមានស្ថានភាពអាក្រក់នៅចំពោះភ្នែកទូទាំងពិភពលោក។

ក្នុងវិដេអូរិះគន់របស់ខ្លួន លោក William បាននិយាយយ៉ាងដូច្នេះថា៖ «បើធៀបនឹងឃ្លីបរបស់ Apple ផ្សេងទៀតដែលថតនៅទីតាំងផ្សេងៗដូចជាក្រុង New York ឬក្រុង Chicago មើលទៅអស្ចារ្យណាស់។ ខ្ញុំចង់សួរ Apple និងក្រុមការងាររបស់ពួកគេថា តើមានបញ្ហាអ្វី? មើលពាណិជ្ជកម្មហ្នឹងហើយ ខ្ញុំក៏ឆ្ងល់ថា តើនេះជាប្រទេសថៃកាលពី ៥០ ឬ ៧០ ឆ្នាំមុនមែន? ហេតុអ្វីបានជាគ្មានភាពទំនើបអញ្ចឹង? អ្នកមិនចាំបាច់មកប្រទេសរបស់ខ្ញុំទេ។ គ្រាន់តែរកមើលក្នុង Google ទៅ ក៏ដឹងថាថៃជាប្រទេសទំនើបដែរ»។

លោក William ដដែលបន្តថា ក្រុមហ៊ុន Apple គួរតែដឹងហើយថា ប្រជាជនថៃមានអារម្មណ៍រងម៉ាក់ងាយជុំវិញពិភពលោករួចស្រាប់ហើយ «ជនបរទេសមានទំនោររើសអើងយើងរួចហើយ។ សំណួរសួរថា តើវាចាំបាច់សម្រាប់អ្នកទៅបន្ថែមល្បើយទៀតទេ»។ លោកបន្តថា៖ «ពេលមើលងាយយើងបែបនេះ ធ្វើឲ្យយើងមើលទៅមិនល្អក្នុងក្រសែភ្នែកពិភពលោក។ ខឹងពេក ខ្ញុំចង់តែរត់ទៅទិញទូរសព្ទបត់ Samsung ភ្លាមៗ»។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple មិនទាន់បានចេញប្រតិកម្មយ៉ាងណានៅឡើយទេ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ