ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃស៊ីម៉ងត៍ និងក្លាំងគែររបស់វៀតណាម
អាជ្ញាធរដោះស្រាយបញ្ហាពាណិជ្ជកម្មវៀតណាម ចំណុះឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា ខ្លួនទទួលបានព័ត៌មានថា កោះតៃវ៉ាន់បានផ្តួចផ្តើមជាផ្លូវការនូវការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើស៊ីម៉ងត៍ និងក្លាំងគែរ ដែលមានប្រភព ឬនាំចូលពីប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News កាលពីសប្ដាហ៍មុន។

ការស៊ើបអង្កេត ដែលផ្ដួចផ្ដើមឡើងនៅដើមខែសីហានេះ ធ្វើឡើងតាមសំណើរបស់សមាគមក្រុមហ៊ុនផលិតស៊ីម៉ងត៍តៃវ៉ាន់ ដែលកំណត់ឈ្មោះក្រុមហ៊ុនវៀតណាមចំនួន៧ ថាពាក់ព័ន្ធនឹងការលក់បង្ខូចតម្លៃនូវផលិតផលដដែលរបស់វៀតណាម។ ក្រុមហ៊ុនផ្សេងទៀត ក៏នាំចេញផលិតផលដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតទៅតៃវ៉ាន់ផងដែរ។
អាជ្ញាធរដោះស្រាយបញ្ហាពាណិជ្ជកម្ម បានជូនដំណឹងដល់ភ្នាក់ងារស៊ើបអង្កេតរួមមានក្រសួងហិរញ្ញវត្ថុតៃវ៉ាន់ និងក្រសួងកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់ (MoEA) ហើយ MoF នឹងជ្រើសរើសគំរូស៊ើបអង្កេតដើម្បីគណនាអត្រានៃការលក់បង្ខូចតម្លៃ ដែលតម្រូវឱ្យក្រុមហ៊ុនវៀតណាមដែលជាប់ឈ្មោះ ត្រូវបានឆ្លើយតប ឬចូលរួមសហការក្នុងការស៊ើបអង្កេត។
គួរគូសបញ្ជាក់ថា ការស៊ើបអង្កេតរបស់តៃវ៉ាន់ ធ្វើឡើងក្រោយអាជ្ញាធរវៀតណាមរាយការណ៍ពីកំណើននៃការស៊ើបអង្កេតការពារពាណិជ្ជកម្ម និងសុវត្ថិភាពផលិតផលរបស់វៀតណាមពីសំណាក់ប្រទេសនាំចូលផ្សេងៗ រាប់តាំងពីផលិតផលចំណីអាហារ រហូតដល់គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងឧស្សាហកម្ម។
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


