សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មដឹកនាំប្រជុំពីវឌ្ឍនភាពការនាំចេញកង់
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការនាំចេញកង់ (ទោចក្រយាន) នៅកម្ពុជា ដែលមានវត្តមានចូលរួមដោយបណ្តាក្រុមហ៊ុនដែលជាអ្នកផលិត និងនាំចេញទោចក្រយាននៅប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងគិតគូរសម្របសម្រួលលើនីតិវិធីនៃការនាំចេញ ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើននៃការនាំចេញទោចក្រយានពីប្រទេសកម្ពុជា។
កម្ពុជារកចំណូលបានជាង ២០៥ លានដុល្លារពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារបរទេសក្នុងឆមាសទី១កន្លងមកនេះដោយថយចុះជាង ៣៨ ភាគរយ ពី៣៣២ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលកង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផល កសិកម្ម។
លើសពីនោះទៅទៀត កង់ត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត ដូចជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងប្រព័ន្ធប្រទេសដែលទទួលបានឋានះអនុគ្រោះបំផុតផ្នែកពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


