Connect with us

ព័ត៌មានជាតិ

ចំណតផែកុងតឺន័រថ្មី​ប្រវែង​ ២៥៣ ម៉ែត្រ សាងសង់រួចរាល់ គ្រោង​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​នៅសប្តាហ៍ក្រោយ

បានផុស

នៅ

ចំណតផែកុងតឺន័រថ្មី​ប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​សប្តាហ៍ក្រោយ​នេះ​ ក្រោយ​ចំណាយពេល​សាងសង់​ជាង​មួយ​ឆ្នាំ។

កាលពីម្សិលមិញនេះ​ មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បី​ត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​មិនទាន់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ចំណត​ផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែល​បាន​កែសម្រួលពីចំណត​ផែទំនិញទូទៅបាន​ចាប់ផ្តើម​ប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រជាលើកដំបូង ជាមួយនឹងការចូលចតនៃនាវាកុងតឺន័រ គិតចាប់តាំងពីពេលវេលាបញ្ចប់ការដ្ឋានសាងសង់កែសម្រួលមក។ នេះបើ​យោងតាម​ការប្រកាស​លើទំព័រ​ហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចំណតផែកុងតឺណ័រ​ថ្មី​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បំពាក់មធ្យោបាយ​លើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC (០២ គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG (០៦ គ្រឿង) ដែលជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។

ចំណតផែកុងតឺណ័រ​ថ្មី​របស់កំពង់ផែ​ស្វ័យត​ក្រុង​ព្រះសីហនុ បានបើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ ០១ ខែ ឧសភា ឆ្នាំ ២០២៣ ដោយ​បាន​ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ។

ការ​សាងសង់​ចំណតផែកុងតឺណ័រ​ថ្មី​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទន្ទឹម​ការ​ប្រកាស​បើកការដ្ឋាន​សាងសង់​កំពង់ផែទឹកជ្រៅជំហានទី ១ របស់កំពង់ផែ​ក្រុង​ព្រះសីហនុ។

ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហានទី ១​ ដែលបានចាប់ផ្តើមដំណើរការ​​សាងសង់​មានប្រវែង ៣៥០ ម៉ែត្រ មាន​ជម្រៅទឹក ១៤,៥ ម៉ែត្រ មានសមត្ថភាពអាចឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០ DWT (ឬស្មើនឹង ៤.០០០ TEUs) នៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដឹកជញ្ជូន​ទៅ​មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​​គ្រោង​ប្រើ​រយៈពេលសាងសង់ចំនួន ៣៦ ខែ ហើយគ្រោង​បញ្ចប់នៅឆ្នាំ២០២៦។

បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី ១ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី ៣ បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវ​ដឹក​ជញ្ចូន​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុប​រហូត​ដល់ប្រមាណជាង ១,៨លាន TEUs ក្នុងមួយឆ្នាំ។

ការ​ចាប់ផ្តើម​ការ​សាងសង់ចំណត​​ផែ​កុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី ៣ កំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

កម្ពុជាដាក់ផែនការ​ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់ តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហានជាបន្តបន្ទាប់ ដោយចាយកញ្ចប់​ទឹកប្រាក់សរុបប្រមាណ ៩៧៣ លានដុល្លារ​អាមេរិក។

តាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាន នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជាកំពង់ផែអន្តរជាតិខ្នាតតូចឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកប​ដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់​តំបន់​នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម