Connect with us

សេដ្ឋកិច្ច

សុខាភិបាល​ថៃ​​គ្រោង​​ស្នើ​សុំ​​រដ្ឋាភិបាល​​កាត់​​បន្ថយ​​​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក

បានផុស

នៅ

ក្រសួង​សុខាភិបាល​ថៃ​គ្រោង​ស្នើ​សុំ​រដ្ឋាភិបាល​ថៃ​ឲ្យ​ពិចារណា​​​ពី​ការ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ចត្តាឡីស័​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពី​១៤​ថ្ងៃ​មក​ត្រឹម៧ទៅ​១០​ថ្ងៃ​ប៉ុណ្ណោះ ចាប់​ពី​ខែ​ក្រោយ​ទៅ។

ផែន​ការ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ​ដោយ​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក Anutin Charnvirakul ក្នុង​នាម​លោក​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin បាន​និយាយ​ថា ក្រសួង​នឹង​ស្នើ​សុំ​រដ្ឋាភិបាល​ឲ្យ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ដើម្បី​ជួយ​ស្រោច​ស្រង​​វិស័យ​ទេសចរណ៍​ ​ក៏​ដូច​ជា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ប្រទេស។

លោក​បាន​និយាយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណកម្មាធិការ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ៖«យើង​ត្រៀម​ខ្លួន​ដើម្បី​បើក​ចំហរ​ប្រទេស​​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច។ ប្រសិន​​បើ​យើង​អាច​គ្រប់​គ្រង​វ៉ាក់សាំង​ដល់​៧០​%​​នៃ​បុគ្គលិកសុខាភិបាល​ទាំង​អស់​​ត្រឹម​ខែ​តុលា យើង​ប្រហែលជា​ពិចារណាលុប​ចោល​នូវ​ការ​ដាក់​​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​សម្រាប់​ក្រុម​ខ្លះ»។​

«យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ពី​ក្រុម​ហ៊ុន AstraZeneca ហើយ​យើង​នឹង​រៀប​ចំ​ផែន​ការ​យក​ចំនួន​១០​លាន​ដូស​ពី​ក្រុម​ហ៊ុន​នេះ ប្រសិន​បើ​ពួក​គេ​អាច​ផលិត​​បន្ថែម​ឲ្យ​ពួក​យើង»។

លោក​ថា ប្រសិន​បើ​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋាភិបាល​ចំពោះ​​គោលការណ៍​នៃ​ការ​កាត់​បន្ថយ​ពេល​វេលា​​ធ្វើ​ចត្តាឡីស័ក​ខ្លី​ជាង​បច្ចុប្បន្ន នោះ​គោល​ការណ៍​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ធ្វើ​ដំណើរ​​មាន​៣​ប្រភេទដូច​ខាង​ក្រោម​​ ដែល​ចាប់​ផ្តើម​អនុវត្ត​ពី​ខែ​មេសា។

ទី​១៖ ​អ្នក​ធ្វើ​ដំណើរ​ដែល​មិន​មែន​ជា​ជន​ជាតិ​ថៃ​ដែល​​បាន​ចាក់​វ៉ាក់សាំង​កូវិដ-១៩​ចន្លោះ​ពី​១៤​ថ្ងៃ​ទៅ​៣​ខែ មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ និង​ធ្វើ​​តេស្ត​អវិជ្ជមានជំងឺ​ឆ្លង​នេះ។ អ្នក​ធ្វើ​ដណើរ​ប្រភេទ​នេះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ។

ទី​២៖ ជន​ជាតិ​ថៃ​វិល​ត្រឡប់​មក​ក្រៅ​​ប្រទេស​​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវិដ-១៩ ចន្លោះ​ពី​១៤​ថ្ងៃ​ទៅ​៣​ខែ​មុន​ពេល​មក​ដល់​ប្រទេស​ថៃ។ ពួក​គេ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​​៧​ថ្ងៃ​ដែរ។

ទី​៣៖ អ្នក​ធ្វើ​ដំណើរ​ដែល​មិន​មែន​ជា​ជន​ជាតិ​ថៃ​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវិដ-១៩ ប៉ុន្តែ​​​មាន​លិខិត​បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​គ្មាន​វីរុសកូវិដ-១៩។ ពួក​គេ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ថ្ងៃ។

គោលការណ៍​ធ្វើ​ចត្តាឡីស័ក​ខ្លី​​​នេះ​នឹង​មិន​អនុវត្ត​ចំពោះ​អ្នក​ធ្វើ​ដំណើរ​មក​ពី​តំបន់​អាហ្វ្រិក​ឡើយ។ អ្នក​ធ្វើ​ដំណើរ​មក​ពី​តំបន់​អាហ្វ្រិក​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ដដែល ពី​ព្រោះ​ក្រសួង​សុខាភិបាលនៅ​តែ​បារម្ភ​ពី​លទ្ធភាព​នៃ​ការផ្ទុះ​កូវិដ-១៩​​​​ក្នុង​ប្រទេស​ថៃ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម