សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម និងនាំចេញ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់វិស័យឯកជនជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ។

លោក ឌិត ទីណា លើកឡើងក្នុងជំនូបជាមួយក្រុមហ៊ុន សិលា ផិបភេីរ ខូអិលធីឌី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រី បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។

លើសពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អ ប្រណិត មានស្តង់ដាខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។
លោក ឌិត ទីណាថ្លែងថា៖ «ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មានធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា»។

បើតាមលោករដ្ឋមន្ត្រី វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជន និងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់។
សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាប លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដេីម្បីអាចមានលទ្ធភាពក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធ ក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរនិងការវាយតម្លៃច្បាស់លាស់ ព្រមទាំងមានលទ្ធភាពសងត្រលប់៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


