ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីអាចទទួលផលដោយប្រយោលពីគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ចិន
អ្នកជំនាញនិយាយថា ម៉ាឡេស៊ីទំនងជានឹងទទួលបានអត្ថប្រយោជន៍ដោយប្រយោលពីវិធានការជំរុញសេដ្ឋកិច្ចថ្មីៗរបស់ប្រទេសចិន ដែលរួមមានការកាត់បន្ថយអត្រាការប្រាក់ និងវិធានការជំរុញទីផ្សារអចលនទ្រព្យ ដោយភាពរឹងមាំនៃសេដ្ឋកិច្ចចិននឹងជំរុញឱ្យមានតម្រូវការទំនិញ និងសេវាកម្មជាដើម។

សេដ្ឋវិទូ និងជាជំនួយការអ្នកគ្រប់គ្រងស្រាវជ្រាវនៅវិទ្យាស្ថានម៉ាឡេស៊ីសម្រាប់កិច្ចការប្រជាធិបតេយ្យ និងកិច្ចការសេដ្ឋកិច្ច (IDEAS) លោកស្រី Doris Liew បាននិយាយថា វិធានការគាំទ្រទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងតម្រូវការបង់រំលោះ អាចបង្កើនធនសម្រាប់អ្នកប្រើប្រាស់ក្នុងការចំណាយលើទំនិញ និងសេវាកម្មផ្សេងទៀត ដែលនឹងធ្វើឱ្យសេដ្ខកិច្ចចិនមានភាពសន្ទុះខ្លាំងឡើងវិញ។
ដោយចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ម៉ាឡេស៊ី ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងមានភាពវិជ្ជមានសម្រាប់ម៉ាឡេស៊ី ហើយវិស័យដែលអាចទទួលផលរួមមាន វិស័យទេសចរណ៍ ផលិតកម្ម ប្រេងដូង ប្រេង និងឧស្ម័នជាដើម។

ភ្ញៀវទេសចរណ៍មកពីចិន ស្ថិតក្នុងចំណោមភ្ញៀវទេសចរកំពូលៗទាំង៥របស់ម៉ាឡេស៊ីក្នុងឆមាសទី១នៃឆ្នាំនេះ ដោយរួមចំណែកប្រមាណ ១,៤៤ លាននាក់។
យ៉ាងណាមិញ លោកស្រី Doris បានពន្យល់ថា ភាពទន់ខ្សោយជារួមនៃសេដ្ឋកិច្ចចិន គួបផ្សំនឹងអត្រាគ្មានការងារធ្វើខ្ពស់ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង និងការអូសបន្លាយនៃវិបត្តិអចលនទ្រព្យ អាចកំណត់ប្រសិទ្ធភាពនៃគោលនយោបាយជំរុញសេដ្ឋកិច្ចចិន។ អ្នកប្រើប្រាស់អាចនៅតែបន្តប្រុងប្រយ័ត្នចំពោះការចំណាយ ដោយសារតែភាពមិនច្បាស់លាស់អំពីស្ថិរភាពហិរញ្ញវត្ថុនាពេលអនាគតរបស់ពួកគេ។
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


