Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យវិស័យឯកជន បន្តវិនិយោគលើការកែច្នៃកសិផលនាំចេញ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀតដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល បានលើកឡើងក្នុងពេលអនុញ្ញាតឱ្យអ្នកឧកញ៉ា ហ៊ុន ឡាក់ សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជាចូលជួបពិភាក្សាលើ​ការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍​អឺរ៉ុបនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានដឹកនាំគណៈប្រតិភូពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនពីប្រទេសបារាំងគឺលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden ដែលជាអ្នកទទួលទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនទាំងពីរដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីដោយ​ចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និងម្រេចជាដើម នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។

លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុនបង្កើនការនាំចេញ និងបង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម