Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​រំពឹង​នាំ​ចេញអង្ករ​ច្រើន​ជាង​ឆ្នាំ​មុន​ ទោះ​បី​ឆ្នាំ​នេះ​ជួប​គ្រោះ​ទឹក​ជំនន់ធ្ងន់ធ្ងរ​ក្ដី​ ​​

បានផុស

នៅ

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងកាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ការនាំចេញអង្កររបស់ប្រទេសថៃនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើន​ឡើង​ខ្ពស់ជាងឆ្នាំមុន បើទោះបីជាមានវិបត្តិទឹកជំនន់នាពេលថ្មីៗនេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន TREA លោក Chookiat Ophaswongse មាននិយាយ​ថា ផលប៉ះពាល់នៃទឹកជំនន់លើផលិតកម្មស្រូវ មិនទាន់ខ្លាំង​នៅឡើយទេ ដោយបន្ថែមថា ទឹកជំនន់មិនប៉ះពាល់ដល់ដីស្រែសំខាន់ៗរបស់ប្រទេសនៅភាគឦសាននោះទេ។

លោក​បន្ត​ថា​ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​នឹង​ឡើង​ដល់​ប្រមាណ ៣៣-៣៤​លាន​តោន ពោល​គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​មាន​ត្រឹម​ ៣២​ លាន​តោន។ លើស​ពី​នេះ​ លោក​បាន​កត់​សម្គាល់​ថា ធនធាន​ទឹក​មាន​សារៈ​សំខាន់​សម្រាប់​ការ​បង្កបង្កើន​ផល​ស្រូវ​ឆ្នាំ​ក្រោយ។

បើ​តាម​លោក​ Chookiat ដដែល​ គិត​ត្រឹម​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​ ២០២៤ ប្រទេសថៃបាននាំចេញអង្ករចំនួន ៧ លានតោន ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារតែការបញ្ជាទិញអង្ករដែលកំពុង​បន្ត​ និងការហាមឃាត់ការនាំចេញរបស់ឥណ្ឌា ដែល​ធ្វើ​តម្រូវការ​អង្ករ​ថៃ​ខ្ពស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម