Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ CDC ជំរុញឱ្យក្រុមហ៊ុន Mitsui & Co របស់ជប៉ុនដាក់ទុនវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Mitsui & Co.,Ltd.របស់ជប៉ុន ពន្លឿនការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។

លោកអគ្គលេខាធិការលើកឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Mitsui & Co.,Ltd. នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្រុមហ៊ុន Mitsui & Co., Ltd ជាក្រុមហ៊ុនជប៉ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍។ ក្រុមហ៊ុន Mitsui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ។

លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពល​វិនិយោគរបស់កម្ពុជា។

លោកអគ្គលេខាធិការបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត, ការផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិកនិងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹម។

លោក KOHIYAMA Isao បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នា ការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម