ព័ត៌មានអន្ដរជាតិ
ថៃសម្លឹងបង្កើនការបញ្ជូនកម្មករទៅសិង្ហបុរី
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយដោយស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn ដែលបានថ្លែងកាលពីថ្ងៃអាទិត្យថា សិង្ហបុរីកំពុងស្វែងរកអ្នកផ្សារដែកក្នុងវិស័យផលិត/ជួសជុលនាវា កម្មករជំនាញផ្នែកអេឡិចត្រូនិច និងកម្មករសំណង់ដែលមានបទពិសោធន៍ ហើយតម្រូវការការងារដ៏ច្រើននេះបង្ហាញពីឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការបញ្ជូនពលករទៅទីនោះបន្ថែមទៀត។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយមន្រ្តីថៃ បានជួបពិភាក្សាជាមួយការិយាល័យការងារសិង្ហបុរី និងអ្នកជំនួញសិង្ហបុរី ដោយរំពឹងថានឹងបើកផ្លូវសម្រាប់ឱកាសការងារកាន់តែទូលំទូលាយ និងសម្រួលដល់ទីផ្សារការងារក្នុងប្រទេសសិង្ហបុរី។
លោករដ្ឋមន្រ្តីដដែល បានបន្តថា៖ «ជនជាតិថៃអាចមកធ្វើការនៅប្រទេសសិង្ហបុរីបាន ព្រោះការងារនឹងជួយអភិវឌ្ឍជំនាញ ហើយរកប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»។

គួរគូសបញ្ជាក់ថា ការជំរុញការបញ្ជូនកម្លាំងពលកម្ម គឺស្របទៅតាមយុទ្ធសាស្ត្រសំខាន់របស់ក្រសួងការងារ ក្នុងការលើកកម្ពស់ជំនាញរបស់ពលករថៃ តាមរយៈការងារនៅបរទេស និងបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារនៅឯស្រុករបស់ពួកគេ។
បច្ចុប្បន្ននេះ ពលករថៃប្រមាណ ៤ ០០០ នាក់ កំពុងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ដោយកាន់តួនាទីផ្សេងៗក្នុងវិស័យសំណង់ ការផលិត ការផ្សារដែក អ្នកបម្រើលើយន្តហោះ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច ការដំឡើងបំពង់ទុយោរ និងមុខតំណែងការងារផ្សេងៗទៀត។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានថៃ The Thaiger៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


