ព័ត៌មានអន្ដរជាតិ
អាជីវកម្មថៃជាង ៧ ០០០ កន្លែង បានបិទទ្វារនៅឆមាសទី១ ខណៈសម្ពាធសេដ្ឋកិច្ចកើនឡើង
អាជីវកម្មចំនួន ៧ ០២៤ កន្លែងនៅក្នុងប្រទេសថៃ បានបញ្ឈប់ប្រតិបត្តិការក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ១២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីសប្ដាហ៍មុន។

ដើមទុនចុះបញ្ជីសរុបរបស់អាជីវកម្មដែលបានបិទទ្វារទាំងនោះ មានចំនួន ៩៨,៩ ប៊ីលានបាត ដោយកើនឡើងកប់ពពកដល់ទៅ ២២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ (DBD) វិស័យដែលបិទអាជីវកម្មច្រើនជាងគេ រួមមាន សំណង់ទូទៅ អចលនទ្រព្យ និងការដំឡើងប្រព័ន្ធអគ្គិសនី។
អគ្គនាយក DBD លោក Poonpong Naiyanapakorn បានឱ្យដឹងថា ទិន្នន័យនេះឆ្លុះបញ្ចាំងពីសម្ពាធដែលអាជីវកម្មកំពុងប្រឈម ដោយសារថ្លៃដើមប្រតិបត្តិការកើនឡើង តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំង និងស្ថានភាពសេដ្ឋកិច្ចដែលនៅមិនទាន់ងើបឡើងពេញលេញ។
ទោះបីជាយ៉ាងណា ក្នុងរយៈពេលដូចគ្នា មានអាជីវកម្មថ្មីចំនួន ៤៤ ៧៧៣ កន្លែងបានចុះបញ្ជី កើនឡើង ២,១៣% ពីឆ្នាំមុន។ ប៉ុន្តែ ដើមទុនចុះបញ្ជីសរុបបានធ្លាក់ចុះ ២៥,៤% មកនៅត្រឹម ១១១ ប៊ីលានបាត ដែលបង្ហាញថា វិនិយោគិន និងសហគ្រិននៅតែប្រុងប្រយ័ត្នក្នុងការវិនិយោគ។
វិស័យដែលមានការចុះបញ្ជីអាជីវកម្មថ្មីច្រើនជាងគេ គឺភោជនីយដ្ឋាន អាជីវកម្មលក់រាយតាមអនឡាញ និងហាងលក់សម្លៀកបំពាក់។
DBD បានបញ្ជាក់ថា អាជីវកម្មនៅថៃនៅតែប្រឈមនឹងការកើនឡើងនៃថ្លៃថាមពល វត្ថុធាតុដើម ប្រាក់ឈ្នួល ថ្លៃជួល និងថ្លៃកម្ចី។ ទន្ទឹមនឹងនេះ ការចំណាយរបស់ប្រជាពលរដ្ឋមិនទាន់ស្ទុះងើបឡើងវិញ ដែលធ្វើឱ្យអាជីវកម្មពឹងផ្អែកលើទីផ្សារក្នុងស្រុក ជាពិសេសហាងលក់រាយ ភោជនីយដ្ឋាន អាជីវកម្មសេវាកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) បន្តរងសម្ពាធ។
សេដ្ឋកិច្ចថៃក៏កំពុងប្រឈមនឹងការងើបឡើងមិនស្មើគ្នា ដោយក្រុមហ៊ុនធំៗ និងអាជីវកម្មក្នុងឧស្សាហកម្មថ្មីៗ មានសមត្ថភាពសម្របខ្លួនបានល្អជាង ខណៈសហគ្រាសតូចៗនៅតែជួបបញ្ហាក្នុងការទទួលបានហិរញ្ញប្បទាន ការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងពីវេទិកាឌីជីថល និងក្រុមហ៊ុនបរទេស៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


