ព័ត៌មានជាតិ
វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមកើនឡើង ១៨ភាគរយ
ទីផ្សារ e-commerce របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថារកចំណូលបានចំនួន ២២ពាន់លានដុល្លារនៅឆ្នាំនេះ ដោយជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែមានចំនួន៦៥ ពាន់លានដុល្លារ និងប្រទេសថៃ ២៦ ពាន់លានដុល្លារ។

សម្រាប់ទីផ្សារអនឡាញរបស់វៀតណាមបានកើនឡើង ១៨ ភាគរយធៀបនឹងឆ្នាំមុន ដែលជាអត្រាលឿនបំផុតជាប់ចំណាត់ថ្នាក់ទីបីនៅពីក្រោយប្រទេសហ្វីលីពីន (២៣ភាគរយ) និងប្រទេសថៃ (១៩ ភាគរយ) នេះបើយោងតាមរបាយការណ៍ e-Conomy SEA ២០២៤ ដោយ Google, Temasek និង Bain & Company ។
ទីផ្សារអនឡាញរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងរក្សាបាននូវអត្រាកំណើនជាមធ្យមជាង ១៩ភាគរយជារៀងរាល់ឆ្នាំ និងឈានដល់ ៦៣ពាន់លានដុល្លារនៅឆ្នាំ ២០៣០0។ ការណ៏នេះត្រូវបានព្យាករណ៍ថានឹងវ៉ាដាច់ប្រទេសថៃដែលជាប់ចំណាត់ថ្នាក់ទី ២ ក្នុងតំបន់ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានចំនួនជាង ៦០ ភាគរយនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅឆ្នាំនេះ ដោយបង្កើតវាជាកត្តាជំរុញកំណើនដ៏សំខាន់មួយក្នុងចំណោមកត្តាជំរុញកំណើនដ៏សំខាន់ពីរជាមួយនឹងវិស័យទេសចរណ៍តាមអ៊ីនធឺណិត។
សម្រាបផ្លេតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកលក់រាយ រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ថ្មីៗនេះត្រូវបានបណ្តាក់ទុនដោយក្រុមហ៊ុនយក្សដូចជា Shein ដើម្បីពង្រីកជម្រើសទីផ្សារបន្ថែមទៀត។
ការផ្លាស់ប្តូរនេះបានជំរុញការផ្សាយផ្ទាល់ និងទំនិញដែលមានតម្លៃសមរម្យនៃនិន្នាការពាណិជ្ជកម្មអេឡិចត្រូនិក។

យោងតាមរបាយការណ៍នេះ ចំនួនម៉ាកយីហោអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាមដែលមានបណ្តាញវីដេអូបានកើនឡើង ៥ ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
TikTok Shop មានកំណើនខ្ពស់នៃតម្លៃទំនិញសរុប (GMV) ដែលជំរុញដោយការរួមបញ្ចូលគ្នានៃការដើរទិញឥវ៉ាន់ និងការកម្សាន្ត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


