KPT+
៤ វិធីដែលរហ័សទាន់ចិត្ត នឹងរកស៊ីអនឡាញឲ្យមានគេទទួលស្គាល់ច្រើន
បណ្ដាញសង្គមគឺជាបណ្ដាញផ្សព្វផ្សាយចម្បងសម្រាប់អ្នកទីផ្សារ ភាគច្រើនដោយមិនគិតពីទំហំអាជីវកម្មណាមួយឡើយ។ ប៉ុន្តែអាជីវកម្មជាច្រើនបានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ពីព្រោះពួកគេមិនបានកំណត់លក្ខណៈសម្រាប់ខ្លួនគេ នៅក្នុងវេទិកាជាក់លាក់ណាមួយឡើយ។
តើអ្វីជាការកំណត់លក្ខណៈនៃអាជីវកម្ម ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យមានគេស្គាល់ច្រើន។ អានអត្ថបទទាំងអស់គ្នា ៖
១. សកម្មនិងឆ្លើយតប

ក្នុងនាមជាម្ចាស់អាជីវកម្ម គួរតែយកចិត្តទុកដាក់ចំពោះយីហោរបស់យើង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អតិថិជនអាចរកព័ត៌មានដែលពួកគេចង់បាន ក្នុងរយៈពេលតិចជាងមួយនាទី។ ដូច្នេះសូមចូលរួម និងសកម្មជាប្រចាំ។
ការបង្ហោះម្ដងម្កាលមិនអាចផ្ដល់ឲ្យនូវលទ្ធផលពីការចែករំលែក ការចូលចិត្ត និងបញ្ជូនមកវិញបានទេ។ កុំភ្លេចថាអាជីវកម្មដែលបានទទួលជោគជ័យកាន់តែខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើការយូរអង្វែងមួយចំនួន ដោយមានគោលបំណងច្បាស់លាស់។
យើងក៏គួរតែយកចិត្តទុកដាក់ចំពោះអតិជន ហើយឆ្លើយតបសារនិងយោបល់របស់ពួកគេ ក្នុងរយៈពេលពីរបីម៉ោង មិនមែនក្នុងរយៈពេលពីរបីថ្ងៃទៀតឡើយ។
២. បន្ថែមតម្លៃជាមួយភាពចម្រុះ
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា បម្រើប្រភេទមាតិកាផ្សេងៗគ្នា ហើយខ្លឹមសារដែលបង្កើតឡើងសម្រាប់វេទិកាមួយ អាចមិនមានប្រសិទ្ធភាពសម្រាប់មួយទៀតឡើយ។
ទោះយ៉ាងណាក៏ដោយ យើងនៅតែអាចបន្ថែមតម្លៃដោយផ្ដល់ជូននូវមាតិកាចម្រុះ។ កុំទៅបង្កើតមាតិកាជាមួយតំណភ្ជាប់ ដែលស្នើឲ្យទស្សនិកជនអ្នកបង្កើតគំនិតរបស់គេ។ យើងអាចបិទផ្សាយការណែនាំ ឬរូបមន្តផ្សេងៗ ដើម្បីឱ្យអតិថិជន ស្វែងយល់បន្ថែមអំពីផលិតផលនិងសេវាកម្មរបស់យើងវិញ។
៣. ឈានទៅដល់អ្នកដែលមានឥទ្ធិពល

អាជីវកម្មដែលបានស្ទាត់ជំនាញក្នុងការចូលរួមជាមួយអតិថិជន និងទទួលបានជោគជ័យកាន់តែខ្លាំង ហើយតែងតែត្រូវគេសរសើរនោះគឺការធ្វើឱ្យមានទំនាក់ទំនងល្អប្រសើរនិងមានឈ្មោះកំពូលនៅក្នុងទីផ្សារ។
អ្នកដឹកនាំអាជីវកម្មដែលគ្មានបទពិសោធន៍ មិនព្យាយាមឈោងចាប់អ្នកមានឥទ្ធិពលឡើយ។ តាមពិតយើងមិនខាតបង់អ្វីទាំងអស់ ប្រសិនបើពួកគេបដិសេធសាររបស់យើង។ ប៉ុន្តែចងចាំថា យើងមិនគួរធ្វើសំណើដោយគ្មានការពិចារណាឲ្យហ្មត់ចត់ អំពីរឿងនោះទេ។ យល់ល្អគួរយកចិត្តទុកដាក់ចំពោះអ្នកមានឥទ្ធិពល ដើម្បីលើកទឹកចិត្តពួកគេឱ្យលើកកម្ពស់ផលិតផលនិងសេវាកម្មរបស់យើង។
មានវិធីជាច្រើនដូចជា ស្នើសុំបញ្ជូនផលិតផល ឬផ្ដល់ជូននូវការសាកល្បងឥតគិតថ្លៃសម្រាប់សេវាកម្មទៅពួកគេ។ ទំនាក់ទំនងជាមួយមនុស្សឥទ្ធិពល អាចផ្ដល់នូវភាពជឿទុកចិត្តបាន និងមានឥទ្ធិពលលើយីហោរបស់យើងទៅថ្ងៃមុខ។
៤. ផ្អែកលើការវិភាគនិងយុទ្ធសាស្ត្រ

តាមដានរាល់ការបង្ហោះរបស់យើង វាពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើចង់ធ្វើឱ្យយុទ្ធនាការមួយនេះជោគជ័យ។ បន្ទាប់ពីយុទ្ធនាការនីមួយៗចប់ យើងគួរតែធ្វើការស្រាវជ្រាវហ្មត់ចត់និងទុកទិន្នន័យ។
ព័ត៌មានទាំងនេះ អាចផ្ដល់ឱ្យយើងនូវជំនួយ ដើម្បីបង្កើតយុទ្ធនាការកាន់តែប្រសើរឡើង នៅពេលក្រោយ។ បង្កើតមាតិកាដែលមានគុណភាព ត្រូវមើលពីរបៀបដែលអតិថិជនរបស់យើងឆ្លើយតបចំពោះយុទ្ធនាការ និងធ្វើការផ្លាស់ប្ដូរការសន្ទនាដោយមិនខ្វល់ពីពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនអាចធ្វើការរហូតដល់ចូលជរាទេ អាចចាប់ផ្ដើមរៀនពីការរកស៊ីពីថ្ងៃនេះទៅ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


