ព័ត៌មានជាតិ
កម្មវិធីទូទាត់បាគងទេសចរជាមួយ Mastercardត្រូវបានដាក់ឱ្យដំណើការដើម្បីសម្រួលការទូទាត់ដល់ភ្ញៀវទេសចរអន្តរជាតិ
ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុន Mastercard ក្នុងគោលបំណងពង្រីកវិសាលភាព និងជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួល ប្រតិបត្តិការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជា។

ពិធីនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខក្រោមអធិបតីភាព លោកស្រីណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានការនិងចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍សមាគ មធនាគារនៅកម្ពុជា សមាគមមីក្រូ-ហិរញ្ញវត្ថុ កម្ពុជាសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ទូទាត់ ថ្លៃទំនិញនិងសេវាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់ បាគងទេសចររួចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ Mastercard ដែល មានស្រាប់ពីប្រទេសដើមរបស់ខ្លួន។
ទន្ទឹមនេះ អាជីវកម្មក្នុងស្រុកអាចផ្តល់បទពិសោធន៍នៃការទូទាត់ ទន្ទឹមនេះ តាមប្រព័ន្ធឌីជីថលប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ដល់ភ្ញៀវទេសចរដែលធ្វើ ដំណើរមកកម្ពុជាផងដែរ។
សមិទ្ធផលថ្មីនេះសំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងលើកកម្ពស់ការធ្វើ បរិវត្តកម្មឌីជីថល តាមរយៈការពង្រីកលទ្ធភាពក្នុងការទូទាត់ឌីជីថលឱ្យកាន់តែសម្បូរបែប ងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក Sapan Shah អនុប្រធានជាន់ខ្ព ខ្ពស់ទទួលបន្ទុកផ្នែកដំណោះស្រាយសម្រាប់ការទទួល ប័ណ្ណរបស់ក្រុមហ៊ុន Mastercard បានលើកឡើងថា៖«Mastercard មានសេចក្តីរំភើបរីករាយដែលបាន សហការជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រព័ន្ធបាគង ដើម្បីធ្វើឱ្យប្រតិបត្តិការ ទូទាត់តាមឌីជីថលកាន់តែងាយស្រួលសម្រាប់ទាំងភ្ញៀវទេសចរ និងអាជីវករក្នុងស្រុកនៅកម្ពុជា»។

លោកថា៖«យើងក៏កំពុងជួយជំរុញអាជីវករក្នុងស្រុកឱ្យទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់ ដោយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាប្រឈមនានាទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់។ នេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចឌីជីថល។ ក្រោម កិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ Mastercard ទាំងអស់អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនី បាគងដោយផ្ទាល់ តាមរយៈកម្មវិធីទូទាត់បាគងសម្រាប់ទេសចរដែលទើបតែត្រូវបានដាក់ឱ្យដំណើរការ កាលពីពេលថ្មីៗនេះ។ ភ្ញៀវទេសចរ នឹងរីករាយជាមួយបទពិសោធថ្មីនេះក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា»។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រីកមុខងាររបស់កម្មវិធីទូទាត់បាគងសម្រាប់ទេសចរប៉ុណ្ណោះទេថែមទាំងសបញ្ជាក់ពីចក្ខុវិស័យរួមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ផងដែរ។

លោកស្រីបានថ្លែងថា៖«ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ក្នុងការទូទាត់យ៉ាងរលូន និងឆាប់រហ័ស ដែលបានរួមចំណែកដល់និរន្តរភាពនិងថ្មីនៃវិស័កនិងលើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស្របតាមគោលខរបស់នាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»៕
អត្ថបទ៖សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


