សេដ្ឋកិច្ច
តម្លៃហាងឆេងមាសដាំក្បាលចុះជាថ្មី ក្រោយបោះឆ្នោតអាមេរិករួច
តម្លៃហាងឆេងមាសបានដាំក្បាលចុះជាថ្មីទៀតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកប្រមាណ ១០០ ដុល្លារ ម្ដងរួចមកហើយ នៅថ្ងៃប្រកាសលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក ហើយបានងើបឡើងវិញបន្ទាប់ពីធនាគារកណ្ដាលអាមេរិកសម្រេចកាត់បន្ថយអត្រាការប្រាក់។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសនៅក្នុងខែវិច្ឆិកានេះ នឹងបន្តធ្លាក់ចុះ ដោយសារតែលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក។
លោក ឡុង សំណាង អះអាងថា តម្លៃមាសនឹងដាំក្បាលចុះរហូតដល់ ២៥៧០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣១០០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
លោកបន្តថា សកម្មភាពមួយចំនួន ដែលលោក ដូណាល់ ត្រាំ កំពុងធ្វើលើបណ្ដាប្រទេសមួយចំនួន និងការដោះស្រាយលើភាពអសកម្មមួយចំនួនទៅលើសេដ្ឋកិច្ច និងដំណោះស្រាយសង្គ្រាមនៃប្រទេស និងប្រទេស។

លោក ឡុង សំណាងបញ្ជាក់ថា៖ «វិនិយោគិន និងអ្នកជួញដូរទៅលើតម្លៃហាងឆេងមាសជាច្រើន កំពុងតែតាមដាន និងមើលទៅលើលទ្ធផលរបស់លោកដូណាល់ ត្រាំ ដែលគាត់ មានសកម្មភាព ពាក់ព័ន្ធនឹងការណាត់ជួប ឬ ជំនួបធំៗជាមួយបណ្ដាប្រទេសមេដឹកនាំ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងដំណោះស្រាយសង្គ្រាម មកដល់ពេលនេះ លទ្ធផលមិនទាន់ចេញជាផ្លែកផ្កាទេ ប៉ុន្តែការណាត់ជួបទាំងអស់នោះ វាមានផលវិជ្ជមានសម្រាប់ សេដ្ឋកិច្ច និងសន្តិភាពពិភពលោក អញ្ចឹងហើយរុញច្រានហាងឆេងមាសធ្លាក់ចុះ ហើយលុយដុល្លារនឹងកើនឡើង»។
លោក ឡុង សំណាងបញ្ជាក់ថា តម្លៃហាងឆេងមាសនៅក្នុងខែវិច្ឆិកានេះ នឹងអាចធ្លាក់ចុះបន្ថែមទៀត ជាពិសេសក្នុងសប្ដាហ៍នេះ ហើយខែធ្នូ នឹងបន្តធ្លាក់បន្តិចទៀត ខណៈចុងឆ្នាំ នឹងងើបឡើងវិញ។
បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងដាំក្បាលចុះបន្ថែមទៀតនៅ ២ ៦០៦ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិគិតត្រឹមម៉ោង ១២ ថ្ងៃទី ១២ ខែវិច្ឆិការ ឬ ស្មើនឹង ៣១៣៩ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ហាងឆេងមាសនៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២៤លក់ចេញនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ មានតម្លៃ ៣១៥ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


