ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញរបស់ Singapore Airlines ធ្លាក់ចុះជិត ៦០ ភាគរយ
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines (SIA) បានកត់ត្រាពីការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសខែកក្កដា-កញ្ញា រហូតដល់ ៥៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ២៩០ លានដុល្លារសិង្ហបុរី (២១៦ លានដុល្លារអាមេរិក) ដោយសារតែកំណើននៃការប្រកួតប្រជែងខ្លាំង និងការចំណាយ។

SIA បាននិយាយក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនថា ប្រាក់ចំណូលបានកើនឡើង ២ ភាគរយ ដល់ ៤,៨ ប៊ីលានដុល្លារសិង្ហបុរី នៅ «ត្រីមាសទី២» សម្រាប់ឆ្នាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលចាប់ផ្ដើមនៅខែមេសា។ ក្រុមហ៊ុនក៏បានកត់ត្រាពីកំណើននៃការចំណាយរហូតដល់ ១៤,៧ ភាគរយ ក្នុងត្រីមាសទី២ដដែលផងដែរ។
SIA បានលើកឡើងថា ប្រតិបត្តិការជើងហោះហើរនឹងបន្តមានការប្រកួតប្រជែង ខណៈខ្លួនកំពុងស្ទុះងើបឡើងវិញឆ្ពោះទៅរកកម្រិតមុនវិបត្តិកូវីដ១៩។

ទោះយ៉ាងណាក៏ដោយ SIA «នឹងនៅតែមានភាពរហ័សរហួន ដើម្បីសម្រួលដល់បណ្តាញអ្នកដំណើរ និងសមត្ថភាពរបស់ក្រុមហ៊ុន ឱ្យផ្គូផ្គងទៅតាមតម្រូវការ។
SIA ប្រតិបត្តិការយន្តហោះចំនួន ២០៥ គ្រឿង ដោយរួមបញ្ចូលទាំងយន្តហោះខ្នាតធំ Boeing 787-10 ចំនួន ៤ គ្រឿង ដែលក្រុមហ៊ុនបានបន្ថែមចូលនៅក្នុងត្រីមាសខែកក្កដា-កញ្ញា។ ក្រុមហ៊ុនដដែល ក៏បានពង្រីកជើងហោះហើរទៅកាន់គោលដៅពេញនិយមផ្សេងៗ ដូចជា ក្រុងហាណូយ ក្រុងហូជីមិញ ក្រុងចូហានណេសប៊ឺក ក្រុងមែលប៊ន កោះភូកេត និងក្រុងសេអ៊ូល ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


