ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មប្រេងអាមេរិក អំពាវនាវឱ្យ ត្រាំ ទម្លាក់ចោលគោលនយោបាយអាកាសធាតុរបស់ បៃដិន
ឧស្សាហកម្មប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃអង្គារឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ លុបចោលគោលនយោបាយជាច្រើនរបស់ប្រធានាធិបតី ចូ បៃដិន ដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយសារតែវាគំរាមកំហែងដល់វិស័យការងារ ជម្រើសអ្នកប្រើប្រាស់ និងសន្តិសុខថាមពល។
វិទ្យាស្ថានប្រេងអាមេរិក (API) ដែលជាសមាគមពាណិជ្ជកម្មប្រេង និងឧស្ម័នកំពូលរបស់ប្រទេស បានជំរុញឱ្យរដ្ឋបាល ត្រាំ ថ្មី លុបចោលស្តង់ដារការបំភាយយានយន្តដែលដាក់ចេញដើម្បីលើកកម្ពស់រថយន្តអគ្គិសនី លុបចោលការរឹតត្បឹតលើការអនុញ្ញាតសម្រាប់ការនាំចេញគ្រឿងបរិក្ខារឧស្ម័នធម្មជាតិពង្រាវ ហើយធ្វើការជាមួយសភាដើម្បីលុបចោលការបង់ថ្លៃសម្រាប់ការបំភាយឧស្ម័នមេតានពីប្រតិបត្តិការខួងប្រេង ក្នុងចំណោមសកម្មភាពផ្សេងៗទៀត។
ការអំពាវនាវរបស់ឧស្សាហកម្មប្រេង និងឧស្ម័នអាមេរិក ធ្វើឡើងខណៈមានការព្រួយបារម្ភថា លោក ត្រាំ នឹងធ្វើឱ្យជំហររបស់សហរដ្ឋអាមេរិកលើការប្រឆាំងការប្រែប្រួលអាកាសធាតុធ្លាក់ចុះ។ ពេលធ្វើយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានប្ដេជ្ញាថានឹងលុបចោលច្បាប់ និងគោលនយោបាយបរិស្ថានរាប់សិប ដែលគេមើលឃើញថាជាបញ្ហាសម្រាប់ក្រុមហ៊ុនខួងប្រេង និងឧស្ម័ន។ កន្លងមក ទោះបីជាមានបទប្បញ្ញត្តិតឹងរ៉ឹងក្រោមការដឹកនាំរបស់លោក បៃដិន ដែលមានទំនោរលើថាមពលស្អាតក្ដី ឧស្សាហកម្មក្នុងស្រុកអាមេរិកបានផលិតប្រេង និងឧស្ម័ន ច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
ហើយបើទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ API លោក Mike Sommers បាននិយាយប្រាប់អ្នកសារព័ត៌មានថា លទ្ធផលបោះឆ្នោតអាមេរិកកាលពីសប្ដាហ៍មុន បង្ហាញថា អ្នកបោះឆ្នោតអាមេរិកមិនចង់ឱ្យមានការដាក់រឹតត្បឹតរបស់រដ្ឋាភិបាលលើថាមពលនោះទេ។
API ក៏បានតស៊ូមតិគាំទ្រដល់ការនាំចេញឧស្ម័នធម្មជាតិពង្រាវ ការបង្កើនការដេញថ្លៃលើការខួងយកប្រេង និងឧស្ម័ននៅឈូងសមុទ្រម៉ិកស៊ិក និងទម្លាក់ចោលនូវច្បាប់ ដែល «កំណត់ការអភិវឌ្ឍន៍ប្រេង និងឧស្ម័ននៅលើទឹកដីសហព័ន្ធ»។ ក្រុមឧស្សាហកម្មដដែល ចង់ឱ្យ ត្រាំ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការទទួលបានការអនុញ្ញាតសម្រាប់ការខួងយករ៉ែតាមរយៈការផ្លាស់ប្តូរច្បាប់ទឹកស្អាត និងច្បាប់គោលនយោបាយបរិស្ថានជាតិ និងអនុវត្តគោលនយោបាយពន្ធលើកទឹកចិត្តសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងក្រៅប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


