សេដ្ឋកិច្ច
កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមជើងហោះហើរជិត ៥ លាននាក់ ក្នុងរយៈពេល ១០ ខែ
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមជើងហោះហើរជិត ៥ លាននាក់ (៤ ៩៧៨ ៦៦៣) មានការកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា លោកសាទរចំពោះកំណើនអ្នកដំណើរចេញ-ចូលតាមជើងហោះហើរ ដែលជាគោលដៅសម្រាប់យើងគ្រប់គ្នាចង់បាន ខណៈរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងកាន់តែច្រើន។
លោក ធួន ស៊ីណាន ថ្លែងថា៖ «ពិភពលោកកាន់តែរួមតូចទៅនៅក្នុងទីផ្សារ អញ្ចឹងការប្រកួតប្រជែងមានកាន់តែច្រើន អ្វីដែលយើងត្រូវធ្វើប្រឹងប្រែងបន្ថែមទៀត ទាំងរដ្ឋ និងឯកជន យើងអត់ដឹងថា ថ្ងៃស្អែកវាមានរឿងអ្វីកើតឡើងទេ ប្រសិនបើមិនមានភូមិសាស្ត្រនយោបាយ យើងអាចប៉ាន់ស្មានបាន ប៉ុន្តែនៅពេលដែលយើងជាប់នឹងភូមិសាស្ត្រនយោបាយយើងមិនអាចវាយតម្លៃបានទេ»។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៥ ម៉ឺនជើង (៤៧ ៤៤៧) កើនឡើង ១៤ ភាគរយ។
អ្នកដំណើរចេញ-ចូល ជិត ៥ លាននាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវអាកាសចេញ-ចូលជាង ៦ ម៉ឺនតោន កើនឡើង ៣៧ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់