Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំ​ចេញ​សម្លៀក​បំពាក់-វាយនភណ្ឌ​របស់​វៀតណាម​ រំពឹង​​កើន​ខ្ពស់ ដល់​ ៤៤ ​​ប៊ី​លាន​ដុល្លារ

បានផុស

នៅ

សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បានឱ្យដឹងថា តម្លៃនាំចេញសម្លៀកបំពាក់-វាយនភណ្ឌរបស់វៀតណាម ​រំពឹងថាឈាន​ដល់​ ៤៤ ប៊ីលា​នដុល្លារ​ ក្នុងឆ្នាំ​ ២០២៤ កើន​ឡើង​ ១១ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​ VietnamPlus កាលពីថ្ងៃចន្ទ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​នេះ​ ការនាំចូលសម្លៀកបំពាក់-វាយនភណ្ឌ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៥ ប៊ីលានដុល្លារអាមេរិក ដោយ​កើនឡើង ១៥ ភាគរយ​ និង​បង្កើត​បាន​ជា​​អតិរេកពាណិជ្ជកម្ម​លើ​វិស័យ​នេះ​ ចំនួន ១៩ ប៊ី​លានដុល្លារ ដោយ​កើនឡើង ៧ ភាគរយ​ បើធៀបនឹងឆ្នាំមុន។

អ្នក​ជំនាញ​បាន​លើកឡើងថា​ ​ក្រុមហ៊ុនជាច្រើនក្នុងវិស័យ​កាត់ដេរ និងវាយនភណ្ឌ ​បាន​កត់ត្រា​ពីកំណើននៃការបញ្ជាទិញសម្រាប់ទាំងឆ្នាំ ២០២៤ និង ២០២៥។ ​លើស​ពី​នេះ​ ទោះ​បីជា​​សេដ្ឋកិច្ច​សកល​ស្ថិត​​ក្នុង​ភាព​ស្រពិចស្រពិល​ ថ្លៃដឹកជញ្ជូនប្រែប្រួល ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មមាន​ភាព​យឺតយ៉ាង​ ​ហើយ​ការវិនិយោគសកលត្រូវ​បាន​កត់បន្ថយក៏ដោយ ក៏ឧស្សាហកម្មកាត់ដេរ-វាយនភណ្ឌរបស់វៀតណាម ​នៅតែរក្សា​បាន​នូវ​កំណើនដ៏រឹងមាំរបស់ខ្លួន​។

សម្រាប់​ឆ្នាំ​ ២០២៥ វៀតណាម​រំពឹង​ថា​ ការ​នាំចេញ​លើ​វិស័យដដែល​ នឹង​កើន​ដល់​ ៤៨ ប៊ីលា​នដុល្លារ​។

យ៉ាងណាមិញ​ អ្នកជំនាញបានចង្អុលបង្ហាញថា ការនាំចេញទៅកាន់សហភាពអឺរ៉ុបនៅតែមានកម្រិតតិចតួច។ ជាមួយ​គ្នា​នោះ​ បញ្ហាប្រឈមដ៏សំខាន់សម្រាប់ឧស្សាហកម្មគឺបញ្ហាប្រភពវត្ថុធាតុដើម​ ដែល​ភាគច្រើន​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​ និង​ប្រទេស​ក្រៅ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាច្រើន​ផ្សេងទៀត៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម