ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ចិននាំមុខគេលើវិស័យ EV ប៉ុន្តែបន្តពឹងផ្អែកខ្លាំងលើបន្ទះឈីបសម្រាប់ EV នាំចូល
អ្នកជំនាញបានលើកឡើងថា ចិនកំពុងកត់ត្រាពីភាពរីកចម្រើននៃវិស័យរថយន្តអគ្គិសនី (EV) ក៏ប៉ុន្តែ ប្រទេសនេះនៅតែបន្តពឹងផ្អែកខ្លាំងលើសពី ៩០ ភាគរយ លើបន្ទះឈីបសម្រាប់រថយន្តអគ្គិសនីនាំចូល ដែលប្រការនេះអាចនឹងធ្វើឱ្យចិនកាន់តែងាយរងគ្រោះក្នុងបរិបទនៃជម្លោះពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP) កាលពីថ្ងៃពុធ។

កន្លងមក មន្ត្រីមកពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) និងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃក្រុមប្រឹក្សារដ្ឋចិន បានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីអត្រាទាបនៃ «សមត្ថភាពលើការផ្គង់ផ្គង់ដោយខ្លួនឯង» របស់ប្រទេសចិន លើការផ្គត់ផ្គង់បន្ទះឈីបសម្រាប់រថយន្ត ពោលគឺតិចជាង ១០ ភាគរយ។ មន្រ្តីចិនបន្តថា ចិនពឹងផ្អែកលើបន្ទះឈីបសម្រាប់រថយន្តអគ្គិសនី ដែលផ្គត់ផ្គង់ពីបរទេស រហូតដល់ ៩៥ ភាគរយ។
ការពឹងផ្អែកខ្លាំងរបស់ចិនលើការនាំចូលបន្ទះឈីបសម្រាប់រថយន្ត បានក្លាយជាបញ្ហាកាន់តែតានតឹង ចំពេលដែលរដ្ឋាភិបាលចិន កំណត់គោលដៅក្លាយជាប្រទេសនាំមុខគេលើទីផ្សាររថយន្តអគ្គិសនីសកល ចំពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយជាមួយសហរដ្ឋអាមេរិក កាន់តែកើនឡើង។
កាលពីខែឧសភា ឆ្នាំមុន កាសែត Nikkei Asia បានរាយការណ៍ថា រដ្ឋាភិបាលចិនបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះ ស្វែងរកបន្ទះឈីបឱ្យបាន ២៥ ភាគរយ ពីអ្នកផ្គត់ផ្គង់ក្នុងស្រុក នៅឆ្នាំ ២០២៥។

ការជំរុញនេះ ធ្វើឡើងចំពេលដែលផលិតកម្មរថយន្តអគ្គិសនីចិន រីកចម្រើនខ្លាំង។ ទិន្នន័យការិយាល័យស្ថិតិជាតិ បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ប្រទេសចិនបានផលិតរថយន្តអគ្គិសនី ចំនួន ១១,៤៩ លានគ្រឿង សម្រាប់ឆ្នាំនេះ កើនឡើង ៣៧,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រថយន្តអគ្គិសនី រួមចំណែកប្រមាណ ៤០,៨ ភាគរយ នៃរថយន្តដែលផលិតក្នុងស្រុកសរុបទាំងអស់។
បើតាមកាសែត SCMP ភាពរីកចម្រើននៃវិស័យរថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ បានធ្វើឱ្យតម្រូវការបន្ទះឈីបកើនឡើង ដោយសារតែរថយន្តប្រភេទនេះ ត្រូវការបន្ទះឈីបច្រើនជាងរថយន្តស៊ីប្រេងឥន្ធនៈ។ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាននិយាយថា ជាធម្មតា រថយន្តស៊ីប្រេងឥន្ធនៈត្រូវការបន្ទះឈីបពី ៦០០ ទៅ ៧០០ បន្ទះ/គ្រឿង រថយន្តអគ្គិសនី ត្រូវការប្រហែល ១ ៦០០ បន្ទះ/គ្រឿង ។ លើសពីនេះ រថយន្តឆ្លាតវៃ ដែលបំពាក់ដោយមុខងារទំនើបៗវិញ ត្រូវការបន្ទះឈីបរហូតដល់ ៣ ០០០ បន្ទះ។
ទោះបីជាចិនជំរុញការផ្គត់ផ្គង់បន្ទះឈីបដោយខ្លួនឯងក៏ដោយ ក៏ក្រុមហ៊ុនសកលផ្សេងៗ ដូចជា Infineon Technologies, NXP Semiconductors, STMicroelectronics, Texas Instruments និង Renesas Electronics បន្តគ្រប់គ្រងចំណែកទីផ្សារផ្គត់ផ្គង់។
នៅដើមខែធ្នូ អាជ្ញាធរចិនបានជំរុញឱ្យក្រុមហ៊ុននៅក្នុងឧស្សាហកម្មរថយន្ត បន្ទះឈីប និងទូរគមនាគមន៍ ជៀសវាងការប្រើប្រាស់បន្ទះឈីបដែលផលិតដោយសហរដ្ឋអាមេរិក ខណៈអាមេរិកបានបង្កើនការដាក់ទណ្ឌកម្ម និងរឹតត្បឹត លើការផ្គត់ផ្គង់បន្ទះឈីបទៅចិន។ ចំណែកឯ មន្ត្រីម្នាក់មកពី MIIT វិញ បាននិយាយថា ប្រទេសចិនកំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការផលិតបន្ទះឈីបចាស់ៗ ឧបករណ៍ថាមពល និងឧបករណ៍ចាប់សញ្ញា ប៉ុន្តែការផលិតបន្ទះឈីបកម្រិតខ្ពស់ នៅតែប្រឈមមុខនឹងបញ្ហាធំដែលនឹងត្រូវការពេលវេលាដើម្បីដោះស្រាយ ទោះមានការប្រកួតប្រជែងគួរឱ្យកត់សម្គាល់៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


