Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ ៖​ ផ្ទះតម្លៃសមរម្យ​ គួរមានតម្លៃចាប់ពី ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ

បានផុស

នៅ

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ​ប្រជាពលរដ្ឋ​​ជា​​មន្រ្តី​រាជការ​ កម្មករកម្មការិនី និងអ្នក​រត់​ម៉ូតូឌុប​ជា​ដើម ​​កំពុង​មាន​តម្រួវ​ការលំនៅឋាន​​តម្លៃ​សមរម្យ​ក្នុង​ចំនួន​​ច្រើន ​ខណៈ​​​​ផ្ទះ​​​គួរ​តែ​មា​ន​តម្លៃ​​ចន្លោះ​ពី​ ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ​។ ​​ការ​​លើក​​ឡើង​បែប​របស់​អ្នក​ឧកញ៉ា សំ សុខនឿ​ន ត្រូវ​បាន​​ធ្វើ​ឡើង​ បន្ទាប់​ពី​​រាជរដ្ឋាភិបាលតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ​ និង​ត្រូវ​បាន​ប្រកាស​កាល​ពីម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤​នេះថា ប្រជាជនកម្ពុជាជាច្រើន កំពុងមានតម្រូវការផ្ទះតម្លៃសមរម្យ ប៉ុន្តែកន្លងមក អ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា មិនអាចសាងសង់ផ្ទះតម្លៃសមរម្យបាននោះទេ ដោយ​សារ​តែដីនៅទីក្រុងភ្នំពេញ និងតំបន់ជាយក្រុង បានឡើងថ្លៃរួចទៅហើយ។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន បានបញ្ជាក់ថា​ ដើម្បីអាចសាងសង់ផ្ទះតម្លៃសមរម្យបាន ​គឺត្រូវការ​សាង​សង់លើផ្ទៃដី ដែលមានតម្លៃធូរថ្លៃ យ៉ាងណាមិញ នៅពេលដែលអ្នកអភិវឌ្ឍ គាត់ធ្វើ​ការ​អភិវឌ្ឍ​ផ្ទះតម្លៃសមរម្យ គឺគាត់មិនអាចចំណេញ ឬរួចខ្លួនបានទេ នៅពេលដែលគាត់ទៅ​សាងសង់​នៅ​លើដី ដែលមានតម្លៃថ្លៃរួចហើយ។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿនបន្ថែម ថា៖ «ខ្ញុំសង្កេតឃើញថា កម្ពុជាត្រូវការផ្ទះតម្លៃសមរម្យច្រើន ដូចជាកម្មករកម្មកការិនី កម្មករសំណង់ បុគ្គលិក គ្រូបង្រៀន អាជីវករ និងសិស្សានុសិស្ស ដែលកំពុងសិក្សា តែងតែត្រូវការ លទ្ធភាពដែលគាត់អាចទិញបានគឺផ្ទះតម្លៃសមរម្យ​»។

បើតាមអ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ដើម្បីឱ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យ​បានគឺ​រាជ​រដ្ឋាភិបាល ត្រូវតែកាត់បន្ថយ ឬលើកលែងពន្ធច្រើនប្រភេទ ដើម្បីឱ្យតម្លៃដើម​នៃការសាងសង់​មានតម្លៃទាប ជាពិសេសប្រសិនបើរដ្ឋាភិបាលប្រគល់ដីដែលជាសម្បត្តិរបស់រដ្ឋ​ ទៅក្រុម​ហ៊ុនអភិវឌ្ឍ​ដើម្បីធ្វើការសាងសង់ នោះអ្នកអភិវឌ្ឍគាត់អាចធ្វើការសាងសង់បាន​ក្នុង​តម្លៃ​ថោកសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះបានច្រើន។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន បញ្ជាក់ថា ផ្ទះតម្លៃសមរម្យយើងមើលទៅលើទីតាំង បើនៅជុំវិញរាជធានី​ភ្នំពេញ បើអាចត្រូវមានតម្លៃ ត្រឹម ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅ ២ ម៉ឺនដុល្លារ ហើយ​ក្នុងទីក្រុង​ភ្នំពេញ​​អាចមានតម្លៃចាប់ពី ២ ម៉ឺន ៥ ពាន់ ដល់ ៣ ម៉ឺន ៥ ពាន់ដុល្លារ ដែល​តម្លៃនេះ អ្នកដែល​មាន​ប្រាក់ចំណូលទាបអាចមានលទ្ធភាពទិញ។

​ការ​លើក​ឡើង​របស់​អ្នក​ឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ក៏​ស្រប​នឹង​គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត សម្រាប់​អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ បាន​បង្ហាញ​ថា លក្ខណៈសម្បត្តិនៃសំណើរគម្រោងលំនៅឋានតម្លៃសមរម្យត្រូវមានតម្លៃចន្លោះពី ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅដល់ ៣ ម៉ឺនដុល្លារ ឬទាបជាង ស្ថិតនៅជុំវិញ ២០ គីឡូម៉ែត្រពីទីក្រុង។

រាជរដ្ឋាភិបាលកម្ពុជា​ បាន​បង្កើតក្រុមការងារបច្ចេកទេស​ដើម្បី​សម្របសម្រួល​គម្រោង​​អភិវឌ្ឍន៍​លំនៅ​ឋាន​​តម្លៃសមរម្យជូន​ប្រជាពលរដ្ឋ និង​មន្រ្តី​រាជការ​ដែលមានប្រាក់ចំណូល​ទាប និងមធ្យម។

គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់​អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ ត្រូវបានរៀបចំឡើងក្នុងគោលដៅរួមចំណែកដោះស្រាយ​បញ្ហាលំនៅឋាន​នៅរាជ​ធានីភ្នំពេញ ទីក្រុង និងប្រជុំជន សម្រាប់ក្រុមគ្រួសារមានចំណូលទាប និងមធ្យម លើក​កម្ពស់​សុវត្ថិភាព កាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរដ្ឋ និងឯកជន ក្នុង​វិស័យ​លំនៅឋាន និង​បង្កើនការទទួលបានគេហសេវា ដូចជាទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា។

គោលនយោបាយនេះ គាំទ្រ និងលើកទឹកចិត្ត ទាំងផ្នែកពន្ធដារ និងពន្ធគយ ការតភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងសេវាសាធារណៈ និងការសម្រួលផ្នែកនិយ័តកម្ម ជូនដល់​វិស័យ​ឯកជន វិស័យ​​​សាធារណៈ សហគមន៍ តាមរយៈការផ្ដល់​នូវជម្រកសមរម្យ និងសុវត្ថិភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម