ព័ត៌មានជាតិ
អ្នកឧកញ៉ា សំ សុខនឿន ៖ «តម្លៃជីវិតរបស់មនុស្សម្នាក់ៗ មិនស្ថិតលើលុយ និងចំណេះដឹងទេ»
ក្នុងសៀវភៅ «គ្រឹះ នៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បានរំលេចយ៉ាងច្បាស់ពីទស្សនៈ និងមូលដ្ឋានគ្រឹះ នៃជីវិតមនុស្សម្នាក់ៗ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា តម្លៃជីវិតមនុស្សម្នាក់ៗ មិនស្ថិតលើចំណេះដឹងខ្ពង់ខ្ពស់ ឬការរកលុយបានច្រើននោះទេ ប៉ុន្តែវាស្ថិតនៅលើគុណធម៌ ក្រមសីលធម៌ ភាពស្មោះត្រង់ សេចក្ដីស្រលាញ់ និងយកអាសាគ្នាទៅវិញទៅមក។

“លុយ និងចំណេះដឹង គ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះក្នុងជីវិត ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់មានតម្លៃនោះ គឺ គុណធម៌ និងភាពជាមនុស្សល្អ “។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។

អ្នកឧកញ៉ា លើកឡើងទៀតថា អ្នកខ្លះមានលុយ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានចំណេះដឹងខ្ពស់ តែមិនបានជួយសង្គម មិនចេះឱនលំទោន និងឲ្យតម្លៃគ្នា ថែមទាំងគ្មានក្រមសីលធម៌ទៅទៀត។

“ការធ្វើអាជីវកម្ម ត្រូវតែមានគុណធម៌ និងក្រមសីលធម៌ជាមូលដ្ឋាន។ មិនអាចឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ បានឡើយ”។ អ្នកឧកញ៉ាបន្ថែម។
អ្នកឧកញ៉ា សំ សុខនឿន ថែមទាំងផ្ដល់ដំបូន្មានដ៏មានតម្លៃចំពោះយុវជនថា ត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវចេះចាប់យកជំនាញឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវរកការងារធ្វើ ឬប្រកបអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ខ្លួនយើង និងក្រុមគ្រួសារ។ តម្លៃជីវិតរបស់មនុស្សម្នាក់ៗ នឹងកើនឡើងតាមកម្រិត នៃចំណេះដឹង ជំនាញ គុណធម៌ និងការលះបង់របស់អ្នក។

ចង់បានខ្លឹមសារ និងអត្ថន័យល្អៗ បន្ថែម ដើម្បីបំផុសគំនិត និងអភិវឌ្ឍន៍ខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង សូមស្វែងរកទិញសៀវភៅ «គ្រឹះ នៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» តាមបណ្ណាគារ និងហ្វេសប៊ុកអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ទាល់ !!
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


