សេដ្ឋកិច្ច
អ្នកឧកញ៉ា សំ សុខនឿន ចាក់ដើមទុន ១០ លានដុល្លារ បង្កើតរោងចក្រដំឡើង Tablet ជំនួយដល់ការសិក្សា
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KH HAITECH គ្រោងចំណាយដើមទុនវិនិយោគប្រមាណ ១០ លានដុល្លារ បង្កើតរោងចក្រ ដំឡើងឧបករណ៍អេឡិចត្រូនិក (Tablet) សម្រាប់ជំនួយការសិក្សារបស់សិស្ស។

អ្នកឧកញ៉ា សំ សុខនឿន មានប្រសាសន៍ថា នៅកម្ពុជាមិនទាន់មានផលិតផល Device នៅឡើយទេ ខណៈក្រុមហ៊ុន KH HAITECH ដែលមានបច្ចេកវិទ្យាអន្តរជាតិបាននាំបច្ចេកវិទ្យានេះចូល ដើម្បីគាំទ្រលើម៉ាកផលិតផលខ្មែរ (យីហោខ្មែរ) ដែលហៅថា K HAITECH ដែលជាយីហោរបស់កូនខ្មែរ ស្ថិតក្រោមក្រុមហ៊ុនខ្មែរ ដែលមានការគាំទ្របច្ចេកវិទ្យាពីក្រុមហ៊ុនហាយអឺគ្រុប។
លោកបណ្ឌិត សំ សុខនឿន បន្ថែមថា៖ «យើងនឹងកសាងយីហោរបស់ខ្មែរ ដែលយើងហៅថា K HAITECH ដែលជាផលិតផលខ្មែរ ដំឡើងគ្រឿងបង្គុំនៅកកម្ពុជា ដែលនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ ដោយសារយើងត្រូវការពេលវេលាស្នើសុំបើករោងចក្រ ប្រហែលមួយឆ្នាំ នៅឆ្នាំក្រោយនេះ យើងនឹងប្រើប្រាស់ផលិតផលរោងចក្រយើង មានដូចជា Tablet Device ឬ Laptop ទាក់ទង Device សម្រាប់ក្មេងហ្នឹងគឺ កុមារ ឬសិស្សថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ គឺគាត់អាចរៀនតាមបច្ចេកវិទ្យាទំនើបបាន»។

លោកបណ្ឌិត សំ សុខនឿន បញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន KH HAITECH គ្រោងដំឡើងគ្រឿងបង្គុំចំនួន ១ ម៉ឺនគ្រឿង ដែលនឹងផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញដែលមានតម្លៃសមរម្យ៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


