ព័ត៌មានជាតិ
រដ្ឋាភិបាល នឹងប្រមូលពន្ធលើសេវាឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យា
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។
នៅក្នុងជំនួប កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។
លោករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់លើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានពីការគំរាមកំហែង ដើម្បីធានាលំហអ៊ីនធឺណិតមានសុវត្ថិភាព និងសន្តិសុខ ព្រមទាំងផ្តល់ការគាំទ្រផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រគំ និតផ្ដួចផ្ដើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើការរៀបចំឱ្យមានបណ្ដុំទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិ គ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
របាយការណ៍នៅក្នុងជំនួបពិភាក្សានេះ បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើនកិច្ចសហការចែករំលែកទិន្នន័យគ្នាទៅវិញទៅមក ផ្តល់ទិន្នន័យចំណូលដុលរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ព្រមទាំងគាំទ្រផ្នែកបច្ចេកទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារ ដោយប្រើច្រកទ្វាអ៊ីនធឺណិតជាតិ និងប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់កត់ត្រា ប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗទាំងអស់៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


