ព័ត៌មានអន្ដរជាតិ
កំណើនសន្ទស្សន៍ផលិតកម្មចិនខែមករា ថយចុះដោយការនាំចេញធ្លាក់ចុះ
លទ្ធផលស្ទង់មតិឯកជនមួយចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា កំណើនសន្ទស្សន៍ផលិតកម្មចិនប្រចាំខែមករា បានថយចុះ និងខកការរំពឹងទុក ដោយសារតែការនាំចេញធ្លាក់ចុះមុនពេលគោលនយោបាយពន្ធគយរបស់អាមេរិកចូលជាធរមាននាថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

ការស្ទង់មតិរបស់ដែលធ្វើឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន Caixin និងក្រុមហ៊ុនទីផ្សារអាមេរិក S&P Global បានបង្ហាញថា កំណើនសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មប្រទេសចិននៅខែមករា បានថយចុះមកត្រឹម ៥០,១ ពិន្ទុ ដោយខកការរំពឹងទុក ៥០,៥ ពិន្ទុ របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលណា PMI មានលើសពី ៥០ ពិន្ទុ នោះវាបង្ហាញពីកំណើន។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនប្រចាំខែមករា បានធ្លាក់ចុះពី ៥០,៥ ពិន្ទុ នៅខែធ្នូ ៥១,៥ ពិន្ទុ នៅខែវិច្ឆិកា និង ៥០,៣ ពិន្ទុ នៅខែតុលា។
តួលេខរបស់ Caixin/S&P Global គឺខុសគ្នា ១ ពិន្ទុ ធៀបនឹងតួលេខផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍មុន និងបង្ហាញថា PMI នៅខែមករារបស់ចិន បានធ្លាក់ចុះត្រឹម ៤៩,១ ពិន្ទុ ដោយសារតែកម្សោយមុនរដូវចូលឆ្នាំចិន។

យោងតាមការស្ទង់មតិដដែល តម្រូវការក្នុងស្រុកមានភាពប្រសើរឡើងក្នុងខែមករា ខណៈការបញ្ជាទិញនាំចេញថ្មី បានធ្លាក់ចុះក្នុងរយៈពេល២ខែជាប់ៗគ្នា ដោយសារតែតម្រូវការទំនិញប្រើប្រាស់នៅក្រៅប្រទេសបានធ្លាក់ចុះ។
លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ចិននៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ LNG បានប្រាប់ CNBC ថា ការបញ្ជាទិញពីក្រៅប្រទេសបានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីអ្នកនាំចេញបានប្រញាប់ប្រញាល់នាំចេញទំនិញនៅចុងឆ្នាំមុន។ ពួកគេទំនងនៅតែបន្តស្ថិតក្រោមសម្ពាធក្នុងប៉ុន្មានខែខាងមុខនេះ ជាពិសេសប្រសិនបើពន្ធរបស់សហរដ្ឋអាមេរិកពិតជាចូលជាធរមាននៅថ្ងៃទី ៤ ខែកុម្ភៈ»។ លោកបានបន្ថែមថា ការបញ្ជាទិញក្នុងស្រុកនឹងត្រូវដើរតួនាទីកាន់តែធំ ក្នុងការជំរុញវិស័យផលិតកម្មនៅឆ្នាំ ២០២៥។

គួរគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើទំនិញចិន។
សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Caixin Insight Group លោក Wang Zhe បាននិយាយថា៖ «ការកើនឡើងនូវភាពមិនច្បាស់លាស់ក្នុងគោលនយោបាយអន្តរជាតិ អាចធ្វើឱ្យបរិយាកាសនាំចេញរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ ដែលបង្កឱ្យមានបញ្ហាប្រឈមសំខាន់ៗសម្រាប់សេដ្ឋកិច្ច»។
គួរគូសបញ្ជាក់ថា ពន្ធរបស់ ត្រាំ ត្រូវបានប្រកាសឡើង ចំពេលសេដ្ឋកិច្ចចិនស្ថិតនៅក្នុងភាពស្រពិចស្រពិល។ ខណៈប្រទេសនេះសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៤ រដ្ឋាភិបាលប្រទេសនេះបាន និងកំពុងត្រដាបត្រដួសដើម្បីជំរុញកំណើន ចំពេលដែលតម្រូវការក្នុងស្រុកបន្តខ្សោយ ហើយវិបត្តិអចលនទ្រព្យបន្តជាប់គាំង ដែលធ្វើឱ្យការនាំចេញជាកត្តាជំរុញកំណើនសេដ្ឋកិច្ច៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


