ព័ត៌មានអន្ដរជាតិ
ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជំរុញប្រព័ន្ធប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុករួម
ធនាគារកណ្ដាលនៃប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានប្រកាសពីការអនុម័តគោលការណ៍ណែនាំប្រតិបត្តិការទូទាត់រូបិយប័ណ្ណក្នុងស្រុក (LCTF OG) រួមគ្នា និងការពង្រីកប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនដែលអាចធ្វើបានក្រោមក្របខណ្ឌនេះ។

ធនាគារកណ្ដាលទាំង ៣ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមថា៖ «LCTF OG រួមគ្នា បង្កើនភាពស៊ីសង្វាក់គ្នា ការពង្រីកវិសាលភាព និងប្រសិទ្ធភាពក្នុងការសម្របសម្រួលប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកនៅទូទាំងប្រទេសទាំង៣។ វាបង្រួបបង្រួមគោលការណ៍ណែនាំទ្វេភាគីដែលបានបង្កើតឡើងពីមុនរវាងប្រទេសភាគី និងអនុញ្ញាតឱ្យដំណើរការប្រកបដោយតម្លាភាពជាងមុនសម្រាប់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួម និងអ្នកប្រើប្រាស់របស់ពួកគេ»។
ធនាគារដដែលបន្ថែមថា ក្របខណ្ឌចុងក្រោយបង្អស់ក៏រួមបញ្ចូលផងដែរនូវការវិនិយោគផលប័ត្រ ដែលជាប្រតិបត្តិការមូលដ្ឋាន បន្ថែមពីលើការធ្វើពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម និងការវិនិយោគផ្ទាល់។ ធនាគារបន្តថា ឥឡូវនេះវិនិយោគិនមានឱកាសកាន់តែច្រើនដើម្បីធ្វើប្រតិបត្តិការជារូបិយប័ណ្ណក្នុងស្រុក ខណៈកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់។

ជាមួយនឹងការប្រកាសចុងក្រោយ ធនាគារកណ្ដាលថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានស្វាគមធនាគារពាណិជ្ជឱ្យចូលរួម និងគាំទ្រ LCTF ដោយពួកគេនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក ការប្រើប្រាស់ជំនាញរបស់ពួកគេ កម្លាំងប្រតិបត្តិការ និងបណ្តាញឆ្លងដែន។
សេចក្ដីថ្លែងការណ៍និយាយទៀតថា ប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានមើលឃើញពីនិន្នាការកើនឡើងនៃប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកសម្រាប់ការជួញដូរទ្វេភាគី ចាប់តាំងពីការអនុវត្ត LCTF ។ ក្របខ័ណ្ឌ និងប្រតិបត្តិការរួមគ្នានេះ នឹងផ្តល់ឱ្យអាជីវកម្មនូវជម្រើសដ៏ប្រសើរសម្រាប់ប្រតិបត្តិការឆ្លងដែន ខណៈបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំង៣ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


