ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តថៃ ធ្លាក់ចុះជាង ២០ ភាគរយ ខែមុន ដោយសារការលក់ និងនាំចេញធ្លាក់ចុះ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃចន្ទថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងធ្ងន់ធ្ងរដល់ ២៤,៦៣ ភាគរយ នៅខែមករា ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន មកត្រឹម ១០៧ ១០៣ គ្រឿង ដោយសារតែការលក់ និងការនាំចេញខ្សោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង។ ផលិតកម្មពិតជាស្ថិតនៅកម្រិតទាបខ្លាំង»។
វាគឺជាការធ្លាក់ចុះធ្ងន់ធ្ងរជាងការធ្លាក់ចុះ ១៧,៣៧ ភាគរយ នៅខែធ្នូ និងជាការធ្លាក់ចុះលើកខែទី ១៨ ជាប់ៗគ្នា។
FTI បាននិយាយថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ១២,២៦ ភាគរយ នៅខែមករា ធៀបនឹងឆ្នាំមុន មកត្រឹម ៤៨ ០៩២ គ្រឿង បន្ទាប់ពីការធ្លាក់ចុះ ២០,៩៤ ភាគរយ នៅខែធ្នូ ដោយសារការបន្តរឹតត្បឹតរបស់ធនាគារលើការផ្ដល់ប្រាក់កម្ចីរថយន្តជុំវិញបំណុលគ្រួសារខ្ពស់។

ជាមួយគ្នានោះ លោក Surapong បាននិយាយថា ការនាំចេញវិញ បានធ្លាក់ចុះ ២៨,១៣ ភាគរយ នៅខែមករា ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន មកត្រឹម ៦២ ៣២១ គ្រឿង ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ ខែ ដោយសារតែកំណើននៃការប្រកួតប្រជែងពីរថយន្តចិន បើធៀបនឹងការធ្លាក់ចុះ ១៥,៤៦ ភាគរយ នៅខែធ្នូ។
លោកបានបន្តថា សហព័ន្ធនឹងតាមដានយ៉ាងដិតដល់នូវវិធានការរបស់រដ្ឋាភិបាលថៃ ដែលត្រូវបានរំពឹងទុក ដើម្បីជួយសម្រួលដល់ការផ្ដល់ប្រាក់កម្ចីរថយន្ត ក៏ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីពន្ធលើរថយន្ត។
នៅដើមខែកុម្ភៈនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ការយកពន្ធលើរថយន្តនាំចូលអាចចូលជាធរមាននៅខែមេសា ខាងមុខ។ ការណ៍នេះ បង្កការព្រួយបារម្ភសម្រាប់ប្រទេសនាំចេញរថយន្តធំៗ រួមទាំងថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុនផលិតរថយន្ត Toyota និង Honda ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


