ព័ត៌មានអន្ដរជាតិ
វៀតណាមឱ្យបរទេសអាចកាន់ហ៊ុនធនាគារក្នុងស្រុកដល់ ៤៩ ភាគរយ
វៀតណាមអនុញ្ញាតឱ្យវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុនរបស់ធនាគារក្នុងស្រុកមួយចំនួនរហូតដល់ ៤៩ ភាគរយ ដោយបង្កើនពី ៣០ ភាគរយនាពេលបច្ចុប្បន្ន ដើម្បីជួយដល់បណ្ដាធនាគារដែលកំពុងជួបការលំបាក ហើយជំរុញឱ្យពួកគេដំណើរការល្អប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម បាននិយាយថា ក្រឹត្យស្ដីពីការផ្លាស់ប្ដូរថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃពុធ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ និងវិនិយោគវៀតណាម TVI លោក Tran Tuan Minh បាននិយាយថា៖ «ការណ៍នេះនឹងអនុញ្ញាតឱ្យធនាគារមួយចំនួនទទួលបានការវិនិយោគពីបរទេសកាន់តែច្រើន និងស្វែងរកដៃគូយុទ្ធសាស្រ្តនៅក្រៅប្រទេស»។ លោកបន្តថា៖ «វាក៏នឹងជំរុញអ្នកវិនិយោគបរទេសឱ្យចូលរួម ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធធនាគារដែលទន់ខ្សោយឡើងវិញ»។
កាលពីខែមករា ធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្ដាលរបស់ប្រទេស បានប្រកាសផ្ទេរធនាគារចំនួន ២ ដែលជួបការលំបាក ពោលគឺធនាគារ GPBank ទៅកាន់ធនាគារ VPBank និងធនាគារ DongA ទៅកាន់ធនាគារ HDBank។ បច្ចុប្បន្ន GPBank ស្ថិតនៅក្រោមការកាន់កាប់របស់ VPBank ខណៈ DongA ស្ថិតក្រោមការកាប់កាប់របស់ HDBank ១០០ ភាគរយ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


