ព័ត៌មានអន្ដរជាតិ
អាជីវកម្មធុនតូចវៀតណាមកើនឡើងខ្លាំង ជំរុញដោយសហគ្រិនវ័យក្មេង
ការស្ទង់មតិអាជីវកម្មធុនតូចប្រចាំឆ្នាំរបស់ស្ថាប័នជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ CPA Australia បានបង្ហាញថា អាជីវកម្មធុនតូចរបស់វៀតណាម បានកើនឡើងខ្លាំងកាលពីឆ្នាំមុនប្រមាណ ៨២ ភាគរយ ដែលជាការបន្តពីកំណើន ៧៧ ភាគរយ នៅឆ្នាំមុន ២០២៣ ដែលជំរុញដោយសហគ្រិនវ័យក្មេង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

លទ្ធផលនៃ ការស្ទង់មតិដែលបានចេញផ្សាយនៅទីក្រុងហូជីមិញកាលពីសប្ដាហ៍បង្ហាញថា និន្នាការនេះរំពឹងថានឹងបន្តស្ទុះឡើងនៅឆ្នាំ ២០២៥ ដោយ ៩២ ភាគរយ នៃអាជីវកម្មធុនតូចរំពឹងថានឹងកើនឡើង។
ទំនុកចិត្តលើសេដ្ឋកិច្ចរបស់វៀតណាម មានភាពរឹងមាំដូចគ្នា ដោយ ៩៣ ភាគរយនៃអាជីវកម្មធុនតូចរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងនៅឆ្នាំ ២០២៥។
នាយកប្រតិបត្តិ CPA Australia លោក Chris Freeland បានផ្សារភ្ជាប់សុទិដ្ឋិនិយមនៃអាជីវកម្មធុនតូច ទៅនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពនៃក្រុមមនុស្សវ័យក្មេងរបស់ប្រទេសវៀតណាម។

លោកបានលើកឡើងថា វិស័យអាជីវកម្មធុនតូចរបស់វៀតណាមជំរុញដោយសហគ្រិនវ័យក្មេងដែលចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍របស់ពួកគេ។ សមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងវិនិយោគលើវិស័យឌីជីថល ធ្វើឱ្យពួកគេមានភាពលេចធ្លោក្នុងតំបន់។
លើសពីនេះ វៀតណាមមានកម្លាំងសហគ្រិនវ័យក្មេងច្រើនបំផុត ដោយម្ចាស់អាជីវកម្មធុនតូច ៧០ ភាគរយ មានអាយុក្រោម ៤០ ឆ្នាំ។ ម្ចាស់អាជីវកម្មធុនតូចរបស់វៀតណាមជាច្រើន មានចក្ខុវិស័យរយៈពេលវែង មានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមរយៈពេលខ្លីសម្រាប់ប្រាក់ចំណេញនាពេលអនាគត ក៏ដូចជាការពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


