សេដ្ឋកិច្ច
អ៊ីរ៉ង់សិក្សាលទ្ធភាព បើកជើងហោះហើរត្រង់មកកម្ពុជា
ថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងសិក្សាលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មករាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី ០២ ខែឧសភា បានជួបពិភាក្សាការងារជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Ali Akbar Nazari បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោក Ali Akbar Nazari ព្រមទាំងបានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់លោក Ali Akbar Nazari នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគពីអ៊ឺរ៉ង់មកកម្ពុជានាពេលអនាគត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


