សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ ៣១ ត្រៀមផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញ (ពោធិ៍ចិតុង) ចំនួន ៣១ ត្រៀមផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈមន្រ្តីជំនាញបានចុះវាយតម្លៃចុងក្រោយនៅដើមខែឧសភានេះ ដោយត្រៀមលទ្ធភាពបើកដំណើរការនៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២៥ បើកស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីក្នុងតំបន់ និងសកលលោក។

លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួនសរុប ៣១ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៥ នឹងផ្ទេរប្រតិបត្តិការអាជីវកម្មមកអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះចប់សព្វគ្រាប់។
លោកបានឱ្យដឹងទៀតថា វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោស្ទើតែរួចរាល់ទាំងស្រុង ប៉ុន្តែអ្វីដែលយើងនៅបន្តពិនិត្យពាក់ព័ន្ធនឹងដំណើរការលើលក្ខខណ្ឌបច្ចេកទេសនៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខខណ្ឌ នៃការបើកប្រតិបត្តិការ។

លោក សយ សុខាន់ បញ្ជាក់ថា លក្ខខណ្ឌទាំងពីរខាងលើគឺលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្ដល់ភារកិច្ចនេះ មកគណៈកម្មការដើម្បីវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយនឹងឆ្លើយតបនៅពីរសប្ដាហ៍ក្រោយថា ប្រតិបត្តិការជាក់លាក់ពេលណា។
លោកបានថ្លែងបញ្ជាក់ថា៖ «ឥឡូវនេះ យើងនៅតែឈរលើគោលការណ៍ថ្ងៃ ១០ ខែកក្កដា ដែលយើងបានគ្រោងទុក ក៏ប៉ុន្តែយើងប្រជុំមួយព្រឹកនេះ គឺយើងស្ដាប់របាយការណ៍ យើងឃើញថា ថ្ងៃ ១០ មិនទាន់ច្បាស់លាស់ទេ អញ្ចឹងរដ្ឋមន្ត្រីបញ្ជាក់ថា លោក នឹងចុះមកពិនិត្យ ២ សប្ដាហ៍ក្រោយ អញ្ចឹងលោកឱ្យគណៈកម្មការដឹកនាំវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រេចចុងក្រោយពីកាលបរិច្ឆេទជាក់លាក់»។
នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


