សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៣,២ ពាន់លានដុល្លារ ពីការនាំទំនិញទៅអាមេរិក ក្នុងរយៈពេល ៤ ខែឆ្នាំនេះ
នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ឆ្នាំ២០២៥ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិក សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ កើនឡើង ២២,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ ជាង ៣,២ ពាន់លានដុល្លារ កើនឡើង ២២,៣% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ប្រមាណជាង ៩៧ លានដុល្លារ កើនជិត ៣៥%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៥នេះ ក្នុងអត្រា៦,១% ដែលជំរុញដោយការបន្តកំណើនៃការនាំចេញក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិ សេសការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញកម្ពុជាជាមួយអាមេរិក សម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើងជើង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃជាង ៩,៩១ ពាន់លានដុល្លារ និងអាមេរិកនាំចូលមកជាង ២៦៤ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


