Connect with us

សេដ្ឋកិច្ច

​ទុរេន​បែកអន្លូង​ ចុះបញ្ជី​ម៉ាក​សមូហភាព ​ផ្ដល់ទំនុកចិត្ត​សម្រាប់អ្នកប្រើប្រាស់​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនៅ​ថ្ងៃទី ​២៥ ​មិថុនា ​២០២៦ ​បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេន​បែក​អន្លូង» ជា​ម៉ាកសមូហភាព ​(Collective Mark) ​ដែលជាសមិទ្ធផលសំខាន់​ក្នុង​ការ​ពង្រឹងការ​ការ​ពារកម្មសិទ្ធិបញ្ញា ​លើកកម្ពស់តម្លៃបន្ថែម ​និង​កសាងកេរ្តិ៍ឈ្មោះ​ផលិតផល​កសិកម្មខ្មែរ ​ឱ្យកាន់តែមាន​ការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះបញ្ជីម៉ាកសមូហភាពនេះ ​នឹង​រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ​ បង្កើន​ទំនុក​ចិត្ត​អ្នកប្រើប្រាស់ ​និង​គាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ ​និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់​ចាម។​

​លោក នៅ ​ស៊ីនិត ​ម្ចាស់​ចម្កាទុរេនបែកអន្លូង ​បានឱ្យដឹងថា ​កន្លងមក ទុរេនបែកអន្លូងមិន​ទាន់ប្រ​មូល​ផល​ចូលទីផ្សារផង អ្នកលក់តាមផ្សារមួយចំនួនកុហកថា ទុរេនបែកអន្លូង។

​លោក នៅ ​ស៊ីនិត យល់ឃើញថា​៖ ​«ការចុះបញ្ជីម៉ាកសមូហភាពនេះ ដើម្បីការពារផលប្រយោជន៍ និង​ភាពស្របច្បាប់របស់ទុរេនបែកអន្លូង កុំឱ្យមានជនមួយចំនួន តែងតែកេងចំណេញ​លើម៉ាកទុរេន​បែក​អន្លូង»។

បើតាមម្ចាស់ចម្ការរូបនេះ ទិន្នផលទុរេននៅឆ្នាំនេះ មានការកើនឡើង ប៉ុន្តែតម្លៃទីផ្សារពិបាកលក់បន្តិច ដោយ​សារ​​តែ​ការប្រមូលផលព្រមគ្នា ខណៈការប្រមូលផលក្នុងសហគមន៍ទុរេនបែកអន្លូងសម្រេចបានប្រមាណ ៨០% ទៅ ៩០% គិតមកដល់ពេលនេះ។ ចម្ការរបស់លោក លក់បោះដុំឱ្យឈ្មួញកណ្ដាលក្នុងតម្លៃចាប់ពី ១១០០០-១២០០០ រៀល ក្នុងមួយគីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម