Connect with us

សេដ្ឋកិច្ច

តុលាការអាមេរិកបិទសិទ្ធិអំណាចលោក ដូណាល់ ត្រាំ មិនឱ្យដាក់ពន្ធលើប្រទេសផ្សេង ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ

បានផុស

នៅ

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា តម្លៃហាងឆេងមាស​បានធ្លាក់ចុះ បន្ទាប់ពីតុលាការអាមេរិក សម្រេច​បិទសិទ្ធិអំណាចរបស់លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងការដាក់សម្ពាធពន្ធលើប្រទេសផ្សេងៗនៅពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បានឱ្យដឹងថា៖ «តុលាការសហព័ន្ធអាមេរិក បានសម្រេចឱ្យលោក ដូណាល់ ត្រាំ មិនមានសិទ្ធិ​អំណាចទៅលើការដាក់សម្ពាធពន្ធលើពិភពលោក គេនឹងដកសិទ្ធិគាត់ក្នុង​ការដាក់សម្ពាធ​ពន្ធទៅ​លើពិភពលោក អញ្ចឹងហើយលក្ខខណ្ឌដែលអាចធ្វើឱ្យមាសឡើងដោយ​សារសម្ពាធពន្ធគឺលែង​មានទៀតហើយ»។

ម្យ៉ាងទៀត តម្លៃមាសធ្លាក់ចុះដោយសារសហរដ្ឋអាមេរិកពន្យាពន្ធជាមួយសហភាពអឺរ៉ុប នឹង​អាចរចា ឬទម្លាក់ពន្ធ ដូចចរចាជាមួយចិន និងអាមេរិកកាលពីចរចារដំបូង ដែលលគេមើល ឃើញថា តម្លៃប្រាក់ដុល្លារ នឹងអាចធ្លាក់ចុះបន្តទៀត។

លោក ឡុង សំណាងយល់ឃើញថា៖ «ពាក់ព័ន្ធនឹងសន្ទុះប្រាក់ដុល្លារនេះ តែម្ដង គឺសន្ទុះប្រាក់​ដុល្លារឥឡូវនេះ គឺមានការកើនឡើង ឬក៏ការប្រើប្រាស់ពីសំណាក់រូបិយបណ្ណទាំង ៦ មានការ ផ្លាស់ប្ដូរជាមួយនឹងប្រាក់ដុល្លារហ្នឹងខ្លាំង»។

ម្យ៉ាងទៀត ធនាគារកណ្ដាលអាមេរិក ដែលបានដកខ្លួនចេញពីការដាក់សម្ពាធពន្ធផ្សេងៗ ចេញ​ពីប្រ​ធានាធិបតី សហរដ្ឋអាមេរិក មិនខ្វាយខ្វល់រឿងការដាក់ពន្ធអីផ្សេងៗទេ គឺគាត់នឹងបម្រើ​ទៅតាមគោល​នយោបាយរបស់គាត់ក្នុងការកាត់បន្ថយ ឬក៏ដំឡើង អត្រាការប្រាក់​ទៅតាម​តម្លៃ​អត្រា​អតិផរណានៅពេលខាងមុខ។

បើតាមលោក ឡុង សំណាង គេមើលឃើញថា នៅពេលខាងមុខ តម្លៃអតិផរណាអាច​នៅក្នុង កម្រិត​ទាបក្បែរក្នុង​ការកំណត់កាត់​បន្ថយអត្រាការប្រាក់។

ប៉ុន្តែប្រាក់ដុល្លាររឹងមាំជាងមុន ទោះបីជាកាត់បន្ថយអត្រាកប្រាក់ក៏នៅតែបន្តល្អជាងហ្នឹងដែរ ដែល មាសធ្លាក់ចុះ។ ប៉ុន្តែការធ្លាក់ចុះ វាដូចជាមិនទាន់កំណត់ចុះថ្លៃខ្លាំងទេត្រឹម ៣៨០០ ដុល្លារ។

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាស បានបើកផ្សារនៅតម្លៃ ៣៩៦០ ដុល្លារ ក្នុង​មួយតម្លឹង ដែលអាចនឹងបន្តធ្លាក់ចុះ ៣៨៥០ ដុល្លារ ក្នុងមួយតម្លឹង។

សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៦ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។

តម្លៃមាសអន្តរជាតិវិញ ក៏បាន​ធ្លាក់ចុះដូចគ្នា ប្រមាណ ២៦,៩៩ ដុល្លារ ឬ ០,៨២ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៧៤ ដុល្លារ​/អោន គិតត្រឹមម៉ោង ១១ និង ៣៣ នាទី ព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងហុងកុង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម