សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងវិនិយោគនូវទំហំទឹកប្រាក់ជាង $៤,២ ពាន់លាន កើនជាង ៥០%
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគគិតជាទឹកប្រាក់ជាង ៤,២ ពាន់លានដុល្លារ មានការកើនឡើង ៥២% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥។

យោងតាម CDC ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០ គម្រោង កើនឡើង ១៣៧ គម្រោង ស្មើនឹង ៩០% ខណៈទុនវិនិយោគមានចំនួន ៤,២ ពាន់លានដុល្លារ កើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២%។
ក្នុងនោះទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានជាង ៣,៦ ពាន់លានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធចំនួន ៥៥៨ លានដុល្លារ និងទេសចរណ៍ចំនួន ២០ លានដុល្លារ។

សម្រាប់តែខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ដែលមានទុនវិនិយោគ ៨១៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។
ការចុះបញ្ជីគម្រោងវិនិយោគនៅក្នុងខែឧសភានេះ មានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគកើនឡើងប្រមាណ ៥៧០លានដុល្លារ ស្មើនឹងប្រមាណ ២៣១%៕



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


