Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង ហាងឆេងមាស នឹងនៅតែស្ថិតក្នុងតម្លៃខ្ពស់ រហូតដល់ឆ្នាំ ២០២៦

បានផុស

នៅ

តម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៤ ០៨១ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់​ចុះប្រមាណ ១០០ ដុល្លារ ធៀបនឹងសប្ដាហ៍មុន។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុយល់ឃើញថា តម្លៃមាសនៅតែស្ថិតក្នុងតម្លៃខ្ពស់រហូតដល់ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានឱ្យដឹងថា កាលពីដើមខែ វិនិយោគិន និងអ្នកជួញដូរជាច្រើនគេមើលឃើញថា អាមេរិកអាច​នឹងទម្លាក់អត្រាការប្រាក់ គេនាំគ្នាបុកទិញមាស ហើយបានធ្វើឱ្យហាងឆេង​មាសកើនឡើង ប៉ុន្តែ​ក្រោយមកធនាគារកណ្ដាលប្រហែលពឹងផ្អែក​លើគោលនយោបាយ​អត្រាការប្រាក់របស់ខ្លួន ជា​ជាង​ធ្វើតាមលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

ធនាគារកណ្ដាលអាមេរិកនៅម៉ោង ១ រំលងអត្រាធយប់ថ្ងៃទី ១៩ ខែមិថុនានេះ នឹងរក្សាអត្រា​ការប្រាក់ ៤.៥ ដដែល ដែលធ្វើឱ្យហាងឆេងមាសរក្សាលំនឹងចន្លោះ ៤០៣០-៤១៥០ ដុល្លារ ក្នុង​មួយ​តម្លឹង។

លោក ឡុង សំណាង យល់ថា៖ «នៅក្នុងឆ្នាំ ២០២៥ ខ្ញុំមើលឃើញកត្តាមួយចំនួន ដែលអាច​ធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង ទី១ អត្រាការប្រាក់នៅខ្ពស់ គេអាចនឹងកាត់​បន្ថយអត្រា​ការ​ប្រាក់ លុយដុល្លារអាមេរិកនឹងធ្លាក់ចុះ»។

សម្ពាធពន្ធហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែវាមិនទាន់ចប់សព្វគ្រប់ និងកំណត់ពន្ធបានត្រឹម​ត្រូវនៅឡើយទេ ដរាបណាមានលោក ដូណាល់ ត្រាំ​ ជាប្រធានាធិបតីអាមេរិក តម្លៃមាស​នៅតែកើនឡើង។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញាបញ្ជាក់ថា សន្តិភាព ព្រមទាំង​បណ្ដាប្រទេស​មួយចំនួនទៀត ដូចជាអ៊ីរ៉ង់-អ៊ីស្រាអែល ដែលសុទ្ធតែជាកត្តាធ្វឱ្យមាសកើនឡើង។

លោក ឡុង សំណាង បន្ថែមថា៖ «មួយរយៈក្រោយនេះ ហាក់មិនមានការសើររើលុយ BRICS បន្ថែម​​ទៀតទេ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមទៅលើសមាជិក ដែលបង្កើតលុយ BRICS ដែលមានចិន រុស្ស៊ី ឥណ្ឌា ជាក្បាលម៉ាស៊ីន បើសិនជានៅតែបន្តបង្កើតលុយ BRICS អាមេរិក នឹង​ដាក់​ពន្ធប្រទេសដែលបង្កើតលុយ BRICS ១០០% តាំងពីស្រែកកន្លែងនេះមក យើងឃើញថា ការប្រជុំជំរុញឱ្យមានលុយBRICS មកដល់ពេលនេះ គឺអត់មានទេ អញ្ចឹងខ្ញុំគិតថា ប្រហែល​ជា​ស្ងប់​សង្គ្រាមពាណិជ្ជកម្ម ឬភូមិសាស្ត្រនយោបាយមួយរយៈគេនឹងលើកឡើងពីលុយ BRICS ព្រោះលុយនេះគេបង្កើតឡើងប្រឆាំងប្រាក់ដុល្លារ និងយកធ្វើជាពាណិជ្ជកម្មអន្តរ​ជាតិរវាង​ប្រទេស និងប្រទេសដែលគេរកស៊ីជាមួយគ្នា»។

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤០៨៦ ដុល្លារ ក្នុងមួយ​តម្លឹង។ សម្រាប់​ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៨ ដុល្លារ ក្នុង​មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម