ព័ត៌មានជាតិ
សេដ្ឋីកសិកម្មដ៏លេចធ្លោនៅស្រុកស្ទឹងត្រង់ ជំរុញអ្នកមានលុយ បោះទុនវិនិយោគលើវិស័យកសិកម្ម
អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត បានជំរុញលើកទឹកចិត្តដល់អ្នកមានទ្រព្យធនក្នុងស្រុក ងាកមកវិនិយោគលើវិស័យកសិកម្ម ស្របភូមិសាស្ត្រប្រទេសកម្ពុជាមានភាពអំណោយផលសម្រាប់ការដាំដុះដំណាំកសិកម្មចម្រុះផ្សេងៗ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទស្សនកិច្ចផ្សព្វផ្សាយពីសក្តានុពលកសិកម្មនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកឧកញ៉ា ហេង ឡុង បានថ្លែងថា ប្រទេសកម្ពុជាមានផ្ទៃដីធំទូលាយ ហើយសមស្របសម្រាប់ការធ្វើកសិកម្ម។ ស្របពេលដីក៏នៅថោក ជាឱកាសសម្រាប់អ្នកមានទ្រព្យធនអាចទម្លាក់លុយមកវិនិយោគលើវិស័យកសិកម្ម។

អ្នកជំនួយដែលប្រឡូកលើវិស័យកសិកម្មជាង ២០ ឆ្នាំដែលសាងកេរ្តិ៍ឈ្មោះល្បីនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ការធ្វើកសិកម្មត្រូវការទុន បច្ចេកទេសរួមទាំងឆន្ទៈ។ អ្នកឧកញ៉ាបានលើកឡើងការធ្វើកសិកម្មដូចអាវុធមុខពីរបើធ្វើត្រូវចំណេញ ហើយបើដើរខុសគឺខាតបង់។
ពាក់ព័ន្ធការធ្វើកសិកម្មនេះដែរ អ្នកជំនួញរូបនេះបង្ហើបថា លោកមិនដែលចូលរៀនសាលានោះទេ ប៉ុន្តែកើតចេញពីបទពិសោធន៍និងការចុះអនុវត្តជាក់ស្តែង។
លោកមើលឃើញសម័យនេះ ការធ្វើកសិកម្មមិនពិបាកដូចមុននោះទេ គ្រប់ពត៌មានមាននៅក្នុងដៃទាំងអស់។ យ៉ាងណាមិញ អ្នកជំនួយកសិកម្មរូបនេះប្រាប់ថា ដើម្បីធ្វើកសិកម្មសំខាន់ត្រូវត្រៀមទុន ដោយសារការធ្វើកសិកម្មត្រូវការចាយទុនធំ។ លោកលើកឡើងគ្រាន់តែដំណាំចេកមួយហិកតាត្រូវការចំណាយទុនពី ៣ ០០០ ទៅ ៣ ៥០០ ដុល្លារ ហើយប្រើប្រាស់កម្មករយ៉ាងហោចណាស់ ៣ នាក់។

បន្ថែមពីនេះ ការធ្វើកសិកម្មក៏ត្រូវចេះធ្វើពិពិធកម្មនៃការដាំដុះ។ ជាក់ស្ដែងលើដីកសិកម្មជាង ៧ ពាន់ហិកតា ដែលអ្នកឧកញ៉ាកំពុងវិនិយោគនៅស្រុកស្ទឹងត្រង់ មានដាំដុះដំណាំចម្រុះមុខមានចេកផង ទុរេនផង កៅស៊ូផង និងកំពុងបន្ថែមម្នាស់មួយមុខទៀត។
លោកប្រៀបធៀបការធ្វើដំណាំចម្រុះមុខដូចការដឹកជញ្ជូនពងមាន់ ត្រូវដាក់ឲ្យបានច្រើនកន្រ្តកដើម្បីបញ្ច្រៀសពេលជួបគ្រោះអាសន្ន។ បើចេកខាត បានទុរេនទប់ បើទុរេនខាត បានកៅស៊ូទប់ អីចឹងត្រូវលៃឲ្យបានច្រើនមុខ បើមុខណាមានបញ្ហាមានមុខផ្សេងអាចជួយស្រោចស្រង់បាន។


ក្រុមហ៊ុន ឡុង ស្រេង របស់អ្នកឧកញ៉ា ហេង ឡុង បានកំពុងវិនិយោគលើវិស័យកសិកម្មលើផ្ទៃដីទំហំជាង ៧ ពាន់ហិកតានៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានដាំដុះដំណាំកសិកម្មចម្រុះមានដូចជាកៅស៊ូ ចេកអំបូងលឿង ទុរេន និងកំពុងពង្រីកផ្ទៃដីដាំដុះម្នាស់បន្ថែមទៀត ដើម្បីនាំចេញទៅក្រៅប្រទេស។
នៅលើផ្ទៃដីវិនិយោគរាប់ពាន់ហិកតា ក្រៅពីដាំដុះដំណាំកសិកម្ម ក្រុមហ៊ុនក៏បានវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្រែប រោងចក្រផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ រោងចក្រផលិតជីសរីរាង្គ រោងចក្រវេចខ្ចប់ចេក រួមទាំងមន្ទីរពិសោធន៍ដំណាំកសិកម្ម។
បើតាមអ្នកឧកញ៉ា ហេង ឡុង នៅពេលខាងមុខនេះ ក្រុមហ៊ុនក៏គ្រោងបង្កើតរោងចក្រផលិតស្រោមដៃថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


