ព័ត៌មានជាតិ
ស៊ូ សុជាតិ៖មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយ ទាមទារឱ្យមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យនោះ
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោក ស៊ូ សុជាតិ បានថ្លែងថា ការយល់ដឹងំពីវិស័យអំពីវិស័យពាក់ព័ន្ធនានារបស់សាធារណជនគឺពិតជារឿងសំខាន់មុននឹងធ្វើការសម្រេចចិត្តធ្វើការវិនិយោគ ជាពិសេសការវិនិយោគលើទីផ្សារមូលបត្រ គឺទាមទារពួកគេត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលអាចផ្តល់ជាពុទ្ធិក្នុងការវិភាគមុននឹងសម្រេច ចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី“ការឈ្វេងយល់អំពីឧបករណ៍វិនិយោគ និងហិរញ្ញប្បទានក្នុងវិស័យមូលបត្រ”នៅព្រឹកថ្ងៃទី១៩ ខែមិថុនា លោក ស៊ូ សុជាតិ ថា ការវិនិយោគក្នុងទីផ្សារមូលបត្រ គឺទាមទារ ឱ្យសាធារណជនត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលអាចផ្តល់ជាពុទ្ធិក្នុងការវិភាគមុននឹងសម្រេច ចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយដែលសមស្របនឹងចំណេះដឹង និងកម្រិតហានិភ័យដែលយើងហ៊ានទទួលយក ហើយត្រូវវិនិយោគតាមរយៈក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ពី SERC។
លោកថា៖«ទីផ្សារមូលបត្រ ក៏ជាកន្លែងមួយដែលអាចសិក្សារៀនសូត្របន្ថែមក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បី បង្កើនចំណូលអកម្ម ផងដែរ»។

លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាបានលើកឡើងថាការសិក្សារៀនសូត្រត្រូវផ្សារភ្ជាប់ជាមួយនឹងក អនុវត្តផ្ទាល់ជាប្រចាំ ដើម្បីបង្កើននូវចំណេះដឹង និងអភិវឌ្ឍសមត្ថភាពបន្ថែម។ លោកថា៖« ក្នុងនាមជាវិនិយោគិនគួរស្វែងរកប្រាក់ចំណេញតាមរយៈការវិនិយោគលើគម្រោងវិនិយោគណាដែលស្របច្បាប់ ដើម្បីស្វែងរកប្រាក់ចំណូល ឱ្យបានច្រើនជាងការចំណាយ»។
លោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX ) បានថ្លែងក្នុងកម្មវិធីកិច្ចសន្ទនាសេដ្ឋកិច្ចរបស់កម្ពុជាថ្មីកន្លងមកនេះថា ក្នុងរយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក។
ពាក់ព័ន្ធទីផ្សារនៅកម្ពុជានេះដែរ លោក ហុង សុខហួរ បានបន្តថា ចំនួននៃការចូលរួមបើកគណនេយ្យជួយដូរក៏ឃើញមានការកើនឡើងជាលំដាប់ផងដែរ ដែលគិតមកដល់ពេលបច្ចុប្បន្នមានប្រមាណជាង ៦ ម៉ឺនគណនេយ្យ។

លោកមកទាល់បច្ចុប្បន្ន មានប្រជាពលរដ្ឋកម្ពុជាមួយចំនួនគឺនៅតែពុំទាន់បានស្គាល់អំពីផ្សារមូលបត្រកម្ពុជាបានពិតប្រាកដនៅឡើយទេ។
លោក បានពន្យល់ថា៖« ផ្សារហ៊ុន គឺជាការមកទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយ មិនមែនជាការមកលេងហាងឆេងនោះទេ ប៉ុន្តែជាការទិញភាគហ៊ុនដើម្បីក្លាយទៅជាម្ចាស់អាជីវកម្មមួយ ហើយអាចក្លាយទៅជាម្ចាស់អាជីវកម្មតូច ឬធំ គឺស្ថិតនៅត្រង់ថាយើងបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយនោះចំនួនប៉ុន្មានភាគរយនោះទេ»។ លោកថា អ្នកចូលមកទិញភាគហ៊ុនអាចមានគោលដៅច្រើន ដោយពួកគេអាចទិញភាគហ៊ុនមកដើម្បីលក់ប្រចាំថ្ងៃ និងមួយចំនួនទៀតទិញ លក់ឆ្លងថ្ងៃប្រចាំសប្ដាហ៍ ដែលទិញមកក្នុងគោលដៅលក់ទៅវិញដើម្បីទទួលបានផលចំណេញជាងមុន គេហៅថា Trader ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


