សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $១៤ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅរយៈពេល ១១ ខែ
កម្ពុជារកប្រាក់ចំណូលបានជាង ១៤,២ ពាន់លានដុល្លារ ពីការនាំចេញវាយនភណ្ឌទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ ១០,៤៥ ពាន់លានដុល្លារ កើនឡើង ១៧% ស្បែកជើង ១,៥ ពាន់លានដុល្លារ ២៦,៣៧% និងសម្ភារធ្វើដំណើរ និងកាបូប ១,២ ពាន់លានដុល្លារ កើន ៣,៧១%។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) មានប្រសាសន៍ថា ស្ថានភាពក្នុងវិស័យកាត់ដេររបស់កម្ពុជានៅដំណើរការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាមេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមានការរអាក់រអួលនៅក្នុងវិស័យនេះដែរ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ការនាំចេញក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាមានការកើនឡើង ដូចជាសម្លៀកបំពាក់ និងកម្មន្តសាល កង់ គ្រឿងបង្គុំអគ្គិសនី។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា៖ «ការវិនិយោគកើនឡើង និងការនាំចេញក៏កើនឡើង ដោយសារតែការទទួលបាននូវអត្រាពន្ធ ដូចជាអង់គ្លេសដែលយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌអត្រាសូន្យភាគរយ ហើយរំពឹងថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំខាងមុខ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


