ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃ៖ ការមិននាំចូលប្រេង-ឧស្ម័នថៃរបស់កម្ពុជា មិនគួរប៉ះពាល់ធ្ងន់ដល់ក្រុមហ៊ុនថៃទេ
នាយកដ្ឋានពាណិជ្ជកម្មថាមពល (DOEB) នៃរដ្ឋាភិបាលថៃ បាននិយាយថា ការមិននាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទរបស់កម្ពុជា មិនគួរមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនប្រេងរបស់ថៃទេ ដោយសារពួកគេអាចកែសម្រួលការលក់ ដោយដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសទីផ្សារផ្សេងៗក្នុងអាស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃពុធនេះ។

នាយកដ្ឋានពាណិជ្ជកម្មថាមពល លោក Sarawut Kaewtathip ដែលធ្លាប់ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន PTT Global Chemical បានលើកឡើងថា ក្រុមហ៊ុនថៃនាំចេញប្រេងជិត ៦ លានលីត្រ/ថ្ងៃមកកម្ពុជា ប៉ុន្តែអាចផ្លាស់ប្តូរទិសដៅនាំចេញទៅកាន់ប្រទេសផ្សេងទៀតដូចជាសិង្ហបុរី ដែលជាអ្នកទិញចម្បងរបស់ក្រុមហ៊ុនថៃជាដើម។
ថៃមានរោងចក្រចម្រាញ់ប្រេងចំនួន ៦ ដែលផលិតប្រេងចម្រាញ់បានសរុបជិត ១៦០ លានលីត្រ/ថ្ងៃ ដោយចន្លោះពី ១៣០-១៣៥ លានលីត្រ/ថ្ងៃ គឺដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ នេះបើតាមការឱ្យដឹងរបស់លោក Sarawut ដែលបានបន្តថា៖ «វាមិនគួរជាបញ្ហាទេ ប្រសិនបើក្រុមហ៊ុនថៃលក់ផលិតផលដែលនៅសល់ប៉ុន្មានទៅឱ្យប្រទេសផ្សេងទៀត»។
ការថ្លែងរបស់លោក Sarawut ត្រូវបានគេចាត់ទុកថាជាការបន្ទាបឱ្យស្រាលនូវផលប៉ះពាល់ដែលអាចកើតមានសម្រាប់ក្រុមហ៊ុនថៃ។ កាលពីសប្ដាហ៍មុន នាយកដ្ឋានរបស់លោកបានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ ថៃបាននាំចេញឥន្ធនៈសរុបចំនួន ២,២៨ ប៊ីលានលីត្រ មកកម្ពុជា ដែលជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ នោះស្មើនឹង ២១,១ ភាគរយ នៃការនាំចេញឥន្ធនៈសរុបរបស់ប្រទេសថៃ ក្នុងតម្លៃសរុបនៃការនាំចេញប្រមាណ ៤៧,៩៨ ប៊ីលានបាត ឬជាង ១,៤៦ ប៊ីលានដុល្លារ។

មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញឥន្ធនៈធំជាងគេទី ២ របស់ថៃ ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ។ ថៃបាននាំចេញឥន្ធនៈទៅសិង្ហបុរី ក្នុងតម្លៃប្រមាណ ៤៩,៦០ ប៊ីលានបាត ឬស្មើនឹង ២៥,៩ ភាគរយ នៃទំហំសរុប។
គួររំឭកថា ក្រោយមានការគំរាមកំហែងផ្ដាច់ការផ្គត់ផ្គង់ប្រេងមកកម្ពុជាពីសំណាក់អ្នកនយោបាយក្នុងស្រុកថៃជុំវិញភាពតានតឹងព្រំដែន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសកាលពីថ្ងៃទី ២២ មិថុនា ពីការផ្អាកទាំងស្រុកនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ដោយលើកឡើងថា «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ»។

កម្ពុជាគឺជាអតិថិជនទិញប្រេងថៃដ៏ច្រើនសណ្ធឹកមួយឆ្នាំៗ ហើយក្រោយការកាត់ផ្ដាច់ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាពង្រឹងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ពីប្រទេសដទៃ រួមទាំងវៀតណាម និងសិង្ហបុរី ដែលជាប្រទេសលក់ប្រេងឱ្យកម្ពុជា ធំៗរួចស្រាប់ហើយ។
ក្រោយការប្រកាសផ្អាកការនាំចូលប្រេងថៃរបស់កម្ពុជា ក្រុមហ៊ុន PTT Oil and Retail Business ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT Group បាននិយាយថា ការផ្អាករបស់កម្ពុជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ខ្លួននោះទេដោយសារតែ PTT មានស្ថានីយចាក់ប្រេងតែ ១៨៦ កន្លែងប៉ុណ្ណោះ នៅកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុននឹងបន្តអាជីវកម្មរបស់ខ្លួន ហើយលក់បរិមាណប្រេងដែលនៅសេសសល់តាមស្ថានីយ៍នីមួយៗ រហូតដល់អស់៕
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


