ព័ត៌មានជាតិ
កម្ពុជា ស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងពិព័រណ៍ CISMEF របស់ចិន
នៅក្នុងពិព័រណ៍សហគ្រាសធុនមីក្រូ តូច និងមធ្យមអន្តរជាតិរបស់ប្រទេសចិន (CISMEF) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា បានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងតំបន់អាស៊ី។

តំណាងគណៈប្រតិភូកម្ពុជា លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរីកចម្រើន និងបានស្នើគំនិតផ្ដួចផ្ដើមរួមថ្នាក់តំបន់មួយចំនួនផងដែរ។
លោកបានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាតួអង្គសំខាន់ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសលើកកម្ពស់ការងារសមរម្យ កំណើនសេដ្ឋកិច្ច នវានុវត្តន៍ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្ថែមថា យើងជឿជាក់យ៉ាងមុតមាំថា កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរ ក្នុងការរួមចំណែកសំខាន់សម្រាប់ដំណាក់កាលថ្មីនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
ក្នុងឱកាសដដែលលោក លោក ញឹម ខេមរា ក៏បានស្នើគំនិតផ្តួចផ្តើមដូចជា “កម្មវិធីផ្លាស់ប្តូរនវានុវត្តន៍សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងតំបន់” និង “កម្មវិធីពង្រឹងខ្សែច្រវាក់តម្លៃសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា-ចិន” ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការឈានចូលទីផ្សារអន្តរជាតិ។

ជាក់ស្តែង សំណើទាំងនេះធ្វើឡើងស្របពេលដែលកម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី ២ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនចំនួន ៣៧ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥៕
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


